លោកស្រី Choo រំឭកអាមេរិកថាមុនប្រើទ័ពវាយកូរ៉េខាងជើងត្រូវយល់ព្រម​ពីកូរ៉េខាងត្បូងសិន

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 10:28 AM | អន្តរជាតិ | 0 | 1538

ប្រធានគណបក្សកាន់អំណាចនៅកូរ៉េខាងត្បូងលោកស្រី Choo Mi-ae ថ្លែងថា បើអាមេរិកចង់ប្រើប្រាស់កម្លាំងទ័ពដើម្បីវាយប្រហារលើប្រទេសកូរ៉េខាងជើង​ត្រូវតែមានការយល់ព្រមពីកូរ៉េខាងត្បូងសិន ​ព្រោះលោកស្រីបារម្ភខ្លាចមានការវាយបកសងសឹកវិញ។​

ប្រធានគណបក្សកាន់អំណាចនៅក្នុងប្រទេសកូរ៉េខាងត្បូងលើកឡើងទៀតថា លោកស្រីនឹងលើកឡើងបញ្ហាទាំងនេះជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក​ពេលទៅប្រជុំនៅទីក្រុងវ៉ាស៊ីនតោន។​ នេះបើតាមសារព័ត៌មាន​ south China Morning Post។​

ប្រធានាធិបតីអាមេរិក​លោក ដូណាល ត្រាំ តែងលើកឡើងថា អាមេរិកស្វាគមន៍​ចំពោះការវិលត្រលប់វិញរបស់កូរ៉េខាងជើងចូលរួមក្នុងកិច្ចប្រជុំ ដើម្បីដោះស្រាយ​បញ្ហាដែលកំពុងមានជាមួយភាគីពាក់ព័ន្ធ។​

ប្រធានគណបក្សកាន់អំណាចកូរ៉េខាងត្បូងថ្លែងថា បញ្ហាទាំងអស់ដែលអាមេរិក​លើកឡើងនោះ មិនត្រូវជជែកពីបញ្ហាសង្គ្រាមនោះទេ។​

លោកស្រី បន្តថា កូរ៉េខាងត្បូងចង់ដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើងដោយសន្តិវិធី តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន។​

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំទៅកាន់កូរ៉េខាងត្បូងថ្មីៗនេះ មេដឹកនាំអាមេរិក​បានរំឭកជាថ្មីពីការប្រើប្រាស់កម្លាំងយោធាវាយប្រហារកូរ៉េខាងជើង​ក្នុងករណីចាំបាច់៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required