តុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 5:07 PM | នយោបាយ | 0 | 25732 ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​មុន​ពេល​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

ចៅក្រមតុលាការកំពូលនៅល្ងាចនេះ​បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ បន្ទាប់ពីការបើកសវនាការពេញមួយថ្ងៃហើយបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ​ពិតជាមានកំហុសដូចខ្លឹមសារនៃបណ្តឹងរបស់ក្រសួងមហាផ្ទៃប្រាក​ដមែន។​

ចៅក្រមតុលាការកំពូលដែល​ជំនុំជម្រះរឿងក្តីនេះមានចំនួន​៩រូប ហើយបន្ទាប់ពីសវនាការ លោក ឌិត មន្ទី ជាប្រធានក្រុមប្រឹក្សានៃអង្គជំនុំជម្រះ បានប្រកាសសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដោយអះអាងថា ភស្តុតាងរបស់ក្រសួងមហាផ្ទៃមានខ្លឹមសារគ្រប់គ្រាន់។​

គណបក្សសង្គ្រោះជាតិមិនបានដាក់ភស្តុតាងនិងមេធាវី ដើម្បីចូលរួមតតាំងក្តីនេះ ដោយចោទថាជារឿងនយោបាយចាំដោះស្រាយតាមផ្លូវនយោបាយ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required