អតីតបុគ្គលិកម្នាក់នៃកាសែត ខេមបូឌា ដេលី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃនេះ ខណៈដែលតុលាការកំពូលកំពុងដំណើរការសវនាការក្ដីបណ្ដឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ។
អ្នកយកព័ត៌មាន VOD ដែលបានចុះយកព័ត៌មាននៃសវនាការនៅព្រឹកថ្ងៃនេះ បានរាយការណ៍ថា កញ្ញា ឡេង ឡែន ដែលជាអតីតអ្នកសារព័ត៌មាននៃកាសែត ខេមបូឌា ដេលី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ជុំវិញករណីចូលយកព័ត៌មាននៅតុលាការកំពូលដោយពុំមានប័ណ្ណព័ត៌មាន បើទោះបីជាសមត្ថកិច្ចអះអាងថា សវនាការនៅព្រឹកថ្ងៃនេះ ត្រូវបានធ្វើឡើងជាសាធារណៈក៏ដោយ។
អ្នកយកព័ត៌មានវីអូឌី កំពុងតាមដានករណីនេះ ហើយនឹងរាយការណ៍លម្អិតនៅពេលក្រោយ។
ការឃាត់ខ្លួនអតីតបុគ្គលិកខេមបូឌា ដេលីរូបនេះ បានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយពីអតីតបុគ្គលិកវិទ្យុអាស៊ី ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជុំវិញការដំណើរការបន្ទប់ថតសំឡេង និងកាត់តវីឌីអូនៅក្នុងផ្ទះជួលមួយកន្លែង ដោយសមត្ថកិច្ចថា គ្មានច្បាប់អនុញ្ញាត៕