បទសម្ភាសន៍៖ លោក Alex ថាការនាំខ្សាច់ចេញនៅតែស្ថិតក្នុងការសង្ស័យពីអំពើពុករលួយ

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 9:16 AM | បទយកការណ៍បទសម្ភាសន៍ | 0 | 2080

រដ្ឋាភិបាលកម្ពុជាបានអះអាងថា ការនាំខ្សាច់ចេញទៅបរទេសមានចំនួន២,៨លានតោន។ ប៉ុន្តែរដ្ឋាភិបាលសិង្ហបុរីថា ខ្សាច់ចំនួន៧២.៨លានតោន ត្រូវបានទិញពីកម្ពុជា​ ដែលមានទឹកប្រាក់ជាង៧០០លានដុល្លារ។ ប៉ុន្តែកម្ពុជាថា មានតែ៥លានដុល្លារ។

ករណីនេះ គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភា កាលពីថ្ងៃព្រហស្បតិ៍ បានសួរដេញដោលរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ពាក់ព័ន្ធនឹងតួលេខខុសគ្នានៃការនាំខ្សាច់ទៅលក់នៅក្រៅប្រទេសនេះ។

ប៉ុន្តែរដ្ឋាភិបាលបានបកស្រាយថា តួលេខខុសគ្នា គឺមកពីរបៀបនៃការគណនារវាងកម្ពុជានិង​ប្រទេសជាអ្នកទិញមានរបៀបខុសគ្នា។

តែយ៉ាងណាក៏ដោយ ទាំងគណៈកម្មការជំនាញនៃរដ្ឋសភានិង​អ្នកឃ្លាំមើល​តម្លាភាពសង្គមនៅមិន​ទាន់ទទួលយកការបកស្រាយនោះទេ។

សូមស្តាប់កិច្ចសម្ភាសន៍រវាង លោក អ៊ឹង ប៊ុនថន នៃវិទ្យុវីអូឌី ជាមួយលោក អាឡិច ជាជនជាតិ​អេស្ប៉ាញ និងជាស្ថាបនិកអង្គការមាតិធម្មជាតិ ដែលសកម្មក្នុងការអភិរក្សតំបន់​អារ៉ែង និង​ប្រឆាំងការបូមខ្សាច់ក្នុង​ខេត្តកោះកុង ហើយលោកត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា​៖

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required