ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ថ្លែងនៅថ្ងៃសុក្រនេះថា រុស្សីបន្ធូរបន្ថយច្បាប់ សម្រាប់ឲ្យប្រជាជនជប៉ុន បានទៅទស្សនាកោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាតំបន់មានជម្លោះរវាងទីក្រុងមូស្គូនិងទីក្រុងតួក្យូ។
ថ្លែងនៅក្នុងបន្ទប់សន្និសីទសារព័ត៌មាននៅទីក្រុងតួក្យូ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្ស៊ីនហ្សូ អាបេ លោក ពូទីន ថ្លែងថា ដំណោះស្រាយជម្លោះដែនកោះរកឃើញហើយ ជាមួយគ្នានោះលោកអាបេក៏អញ្ជើញលោក អាបេ ទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីវិញម្តង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក ពូទីន ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៥ដល់១៦ខែធ្នូ ដើម្បីរឹតចំណងមិត្តភាព ពង្រីកទំហំពាណិជ្ជកម្ម និងដោះស្រាយជម្លោះដែនកោះដែលបន្សល់ទុកតាំងពីសង្គ្រាមលោកទី២មកម្លេះ៕