កូរ៉េខាងត្បូងនិងអង់គ្លេសសហការលើថាមពលនុយក្លេអ៊ែ

រដ្ឋមន្ត្រីក្រសួងថាមពលរបស់កូរ៉េខាត្បូង​លោក​ Joo Hyung-hwan បានពិភាក្សាពីការភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយ​អង់គ្លេសពីគម្រោងថាមពលនុយក្លេអ៊ែ ដែលជំនួបនេះធ្វើឡើងនៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស កាលពីម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងថាមពលកូរ៉េខាងត្បូង។​

ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ទីក្រុងសេអ៊ូលមិនបានបញ្ជាក់លម្អិតពីដំណើរការនៃការពិភាក្សាពីថាម​ពលនុយក្លេអ៊ែនោះទេ។ ប៉ុន្តែបានបញ្ជាក់ថា ប្រទេសទាំងពីរនឹងចាប់ផ្តើមដំណើរការតាមកិច្ចប្រជុំនោះនៅពាក់កណ្តាលឆ្នាំក្រោយ។​

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលអង់គ្លេសបានលើកឡើងពីបញ្ហានោះថា ប្រទេសទាំងពី​បានលើកឡើងក្នុងកិច្ចប្រជុំនោះថា ពួកគេនឹងធ្វើការជាមួយគ្នា​លើផ្នែកវិទ្យាសាស្ត្រ របកគំហើញថ្មីៗ និងបច្ចេកវិទ្យា ដោយមិនបាន​ផ្តោតសំខាន់តែលើថាមពលនុយក្លេអ៊ែនោះទេ។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

កូរ៉េខាងត្បូងគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកម្រើនលំដាប់លេខ៤ នៅអាស៊ី និងលំដាប់ទី៥លើពិភពលោក​ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ គឺបាននាំចេញ​បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែ ការអភិវឌ្ឍដោយដំណើររោងចក្រអេឡិចត្រូនិច។​

កាលពីដើមឆ្នាំនេះ អង់គ្លេស ផ្តល់ភ្លើងខៀវក្នុងកិច្ចសហប្រតិបតិ្តការជាមួយកូរ៉េខាងត្បូងលើទឹកប្រាក់ចំនួន​ ២៤ពាន់លានដុល្លារ ក្នុងគម្រោង Hinkley Point C ជាគម្រោងថ្មីមួយក្នុងការដំណើរការរោងចក្រផលិតថាមនុយក្លេអ៊ែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ