ព្រះរាជអាជ្ញាថៃចោទមេដឹកនាំក្រុមអាវក្រហម​១៩នាក់​ថារំលោភលើបំរាមរបស់រដ្ឋាភិបាលយោធា

ព្រះរាជអាជ្ញាថៃដែលរដ្ឋាភិបាល​យោធាជាអ្នកតែងតាំង នៅថ្ងៃសុក្រនេះបានចោទប្រកាន់មេដឹកនាំក្រុមអាវក្រហម​ចំនួន​១៩នាក់ដែលចោទថា ក្រុមនេះបានបំពាន​លើបំរាមរបស់រដ្ឋាភិបាលយោធាដែលហាមការប្រមូលផ្តុំនយោបាយ។​

រណសិរ្យរួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងរបបផ្តាច់ការ ដែលគេស្គាល់ថា ជាក្រុមអាវក្រហម​មាននិន្នាការប្រឆាំងរដ្ឋាភិបាលបច្ចុប្បន្ន​នោះ​ ធ្លាប់បានដឹកនាំការប្រមូលផ្តុំកាលពីឆ្នាំ២០០៩និង២០១០ ដើម្បីគាំទ្រ លោក ថាក់ស៊ីន ជាអតីតនាយករដ្ឋមន្ត្រីដែលគេបណ្តេញចេញពីតំណែងកាលពីឆ្នាំ២០០៦ ហើយបានបង្កើតរណសិរ្សនេះឡើងនៅឆ្នាំ២០១៤ ពេលដែលប្តូនស្រីរបស់លោកគឺលោកស្រី យីងឡាក់ ត្រូវគេបណ្តេញចេញពីតំណែងដោយរដ្ឋប្រហារនោះ។​

ចាប់តាំងពីការចូលកាន់ដំណែងកាលពីខែឧសភាឆ្នាំ២០១៤ដោយរដ្ឋប្រហារមក ​រដ្ឋាភិបាលយោធាថៃបានយកភស្តុតាងផ្សេងៗដើម្បីដាក់សំពាធលើក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន បង្ក្រាបលើអ្នកសារព័ត៌មាននិងក្រុមអ្នកហ៊ានរិះគន់ផ្សេងៗទៀត។​

រដ្ឋាភិបាលយោធាបានហាមឃាត់មិនឲ្យមានការប្រមូលផ្តុំនយោបាយមនុស្សចាប់ពី៥នាក់និងបានកោះហៅមនុស្សរាប់រយនាក់សាកសួរជុំវិញការប្រមូលផ្តុំនេះ។​

ក្រុមអ្នកគាំទ្រពួកអាវក្រហមលើកឡើងថា ក្រុមពួកយោធាមានការបង្ក្រាបខ្លាំងទៅលើក្រុមមនុស្សដែលពួកគេយល់ថា គាំទ្រខ្សែលោក ថាក់ស៊ីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ