ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា អាកាសធាតុចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២ខែធ្នូ ដែលតំបន់ខ្លះសីតុណ្ហភាពចុះត្រជាក់ដល់១៣អង្សា។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយមចុះផ្សាយថ្ងៃទី១៦ខែធ្នូនេះ បានឲ្យដឹងថា តំបន់ដែលចុះត្រជាក់ដល់១៣អង្សា គឺជូរភ្នំដងរែក។
ចំណែកបណ្តាខេត្តមួយចំនួនទៀតដែលអាកាសធាតុអាចត្រជាក់ដល់១៥អង្សា រួមមាន ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និង ខេត្តប៉ៃលិន។
ក្រសួងក៏បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ និង សាធារណជន ពិសេសកងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ ដែលស្ថិតនៅតាមបណ្តោយជួរភ្នំដងរែកឲ្យមានការប្រុងប្រយ័ត្ន។