អាល្លឺម៉ង់ចំណាយថវិកា៤លានអើរ៉ូអភិរក្សរូបចម្លាក់នៅកម្ពុជា

សន្និសីទស្តីពីកិច្ចការអភិរក្សក្នុងរមណីយដ្ថានអង្គរ​ រូបភាពពី បូ​ សាវី

អាល្លឺម៉ង់​បានចំណាយថវិកា៤លានអើរ៉ូ(ជាង៤លាន៦សែនដុល្លារ) លើគម្រោងជួសជុល ​និងអភិរក្សទេព្យអប្សរ(រូបចម្លាក់បុរាណ)  នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និង​ទីតាំងផ្សេងទៀត​រយៈពេលពេល២០ឆ្នាំកន្លងទៅនេះ​។

នៅក្នុងសន្នីសីទស្ដីពី កិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ កាលពីម្សិលមិញ​លោកស្រី Daniela DEMPF អនុប្រធានបេសកកម្មរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា ថ្លែងថា គម្រោងនេះបានអនុវត្តន៍អស់រយៈពេល២០ឆ្នាំ នៅរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងទៀត។ លោក​ស្រី​បន្តថា ការចំណាយនេះ  ដោយផ្តោតទៅលើការស្រាវជ្រាវ បណ្តុះបណ្តាល ប្រមូលឯកសារ និងការអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទនៃប្រាសាទខ្មែរ។

គួរបញ្ជាក់ផងដែរថា អាល្លឺម៉ង់​ បានចាប់ផ្តើមសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង​ GACP ​តាំងពី១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរា និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទរហូតមកដល់បច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ