រញ្ជួយដីនៅឥណ្ឌូនេស៊ីកម្លាំង៦,៥ រិច្ឆទ័របណ្តាលមនុស្ស២នាក់ស្លាប់

រូបភាពពី​ AP

មន្ត្រីរបស់ឥណ្ឌូនេស៊ីបានថ្លែងថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ ដោយការការញ្ជួយកម្លាំង៦,៥រិច្ឆទ័រ កាលពីយប់ថ្ងៃសុក្រម្សិលមិញ នៅលើកោះJava ជាកោះធំមួយរបស់ឥណ្ឌូនេស៊ី។​

តាមរបាយការណ៍របស់ក្រុមអ្នកភូមិសាស្ត្រអាមេរិកបានឲ្យដឹងថា ការរញ្ជួយនេះញ័រក្នុងជម្រៅ៩១គីឡូម៉ែត្រ នៅជាយក្រុងCipatujah ស្ថិតនៅក្បែរមាត់សមុទ្រ។​នេះបើតាមសារព័ត៌មានChannel News Asia។​

អ្នកដែលស្លាប់ទាំងពីរនោះគឺម្នាក់ជាបុរសអាយុ៦២ឆ្នាំ និង​ម្នាក់ទៀតជាស្ត្រីអាយុ៨០ឆ្នាំ គឺស្លាប់ដោយសារអគារបាក់រលំលើ។ នេះបើតាមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ី។​

ចំណែក​អ្នករងរបួសជាច្រើន​ទៀត បានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ ខណៈមន្ទីរពេទ្យជាច្រើន​បានរងការខូចខាតដោយសារតែការរញ្ជួយដីនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ