អូស្ត្រាលី ម៉ាឡេស៊ី និង​ចិន ​សម្រេច​បញ្ឈប់​ការ​ស្វែង​រក​យន្តហោះ​បាត់​ខ្លួន MH370

រដ្ឋាភិបាល​អូស្ត្រាលី ម៉ាឡេស៊ី និង​ចិន បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ការ​ស្រាវជ្រាវ​នៅ​សមុទ្រ​ទឹក​ជ្រៅ​ដើម្បី​ស្វែង​រក​យន្តហោះ​បាត់​ខ្លួន MH370 នោះ ត្រូវ​បាន​ផ្អាក​ហើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​មើល​សេចក្ដី​ប្រកាស​រួម​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​បី។

យន្តហោះ​ម៉ាឡេស៊ី​ MH370 បាន​បាត់​ខ្លួន​អំឡុង​ពេល​ហោះ​ហើរ​ពី​ទីក្រុង​គួឡាឡំពួ ទៅ​កាន់​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៤​កន្លង​មក ដោយ​ផ្ទុក​អ្នក​ដំណើរ និង​បុគ្គលិក​សរុប ២៣៩​នាក់។

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​បី បាន​និយាយ​ថា គេ​មិន​បាន​រក​ឃើញ​យន្តហោះ​នោះ​ឡើយ នៅ​អំឡុង​ស្វែង​រក​លើ​ផ្ទៃ​ទឹក​ទំហំ ១២​ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ នៅ​ភាគ​ខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា។

សេចក្ដី​ប្រកាស​ព័ត៌មាន​និយាយ​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គ្មាន​ព័ត៌មាន​ណា​ត្រូវ​បាន​គេ​រក​ឃើញ​ដើម្បី​កំណត់​ពី​ទីតាំង​ជាក់​លាក់​នៃ​យន្តហោះ​នោះ​ឡើយ។ អាស្រ័យ​ហេតុ​នេះ ការ​ស្វែង​រក​យន្តហោះ​ MH370 នៅ​ដែន​សមុទ្រ ត្រូវ​បាន​ផ្អាក​។

ក្រុម​អ្នក​ស៊ើប​អង្កេត រហូត​មក​ដល់​ពេល​នេះ បាន​បញ្ជាក់​ថា បំណែក ៣​ចំណែក ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឆ្នេរ​ភាគ​ខាង​លិច​នៃ​មហា​សមុទ្រ​ឥណ្ឌា គឺ​ជា​បំណែក​របស់​យន្តហោះ MH370។

ចំណែក​បំណែក​ដទៃ​ទៀត ដែល​ភាគ​ច្រើន​បាន​មក​ពី​ឆ្នេរ​ភាគ​ខាង​លិចនៃ​មហា​សមុទ្រ​ឥណ្ឌា សុទ្ធ​តែ​ត្រូវ​បានបញ្ជាក់​ដូច្នេះ​ដែរ បើ​ទោះបី​ជា​វា​មិន​ប្រាកដ​ជាក់​លាក់​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ