អាជ្ញាធរ​តួកគីចាប់​ខ្លួន​ជន​វាយ​ប្រហារ​លើ​ក្លឹប​កម្សាន្ត​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ

ប៉ូលិស​តួកគី នៅ​ថ្ងៃ​នេះ បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ជន​បះបោរ ដែល​បាន​សម្លាប់​មនុស្ស ៣៩​នាក់ នៅ​យប់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី នៅ​ឯ​ក្លឹប​កម្សាន្ត​មួយ នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល អំឡុង​ពេល​ប្រតិបត្តិការ​លើ​សង្កាត់​មួយ​ក្នុង​ទីក្រុង​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ជនវាយ​ប្រហារ​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ជាមួយ​ក្មេង​ប្រុស​អាយុ ៤​ឆ្នាំ​ម្នាក់ នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​មួយ នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល បន្ទាប់​ពី​ប្រតិបត្តិការ​ដ៏​ធំ​របស់​ប៉ូលិស។

ជន​វាយ​ប្រហារ​នោះ បាន​គេច​ខ្លួន​អស់​រយៈ​ពេល ២​សប្ដាហ៍​មក​ហើយ បន្ទាប់​ពី​វាយ​ប្រហារ​ទៅ​លើ​ក្លឹប​កម្សាន្ត​ដ៏​ល្បី​មួយ នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល។

ក្រុម​រដ្ឋ​អ៊ីស្លាម បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការវាយ​ប្រហារ​នេះ ដែល​នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​ក្រុម​នេះ​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ដោយ​ចំហរ​ចំពោះ​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​តួកគី។ ក្រុម​នេះ​ក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ចំពោះ​ការ​វាយប្រហារ​ជាច្រើន​នា​ពេល​មុនៗផង​ដែរ ដូចជា​ការ​វាយ​ប្រហារ​គ្រាប់​បែក​អត្តឃាត​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​អ៊ីស្តង់ប៊ុល កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ