បណ្តាញព្រះសង្ឃរំឭកអតីតគណបក្សឆាំងថាប្រយ័ត្នបែកបាក់ផ្ទៃក្នុង

បណ្តាញព្រះសង្ឃឯករាជ្យ អំពាវនាវឲ្យអតីតគណបក្សប្រឆាំង ប្រុងប្រយ័ត្នពីការបែកបាក់ផ្ទៃក្នុង ដោយជំរុញថា​​ មិនត្រូ​​វធ្វើ​​ចលនា​នយោ​​​​​បាយណាមួយ បង្កឲ្យ​មាន​កា​​​​របែ​​​កបាក់ផ្ទៃក្នុងនោះទេ។

តុលាការកំពូល បានរំលាយអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧ ដោយចោទថ្នាក់​ដឹក​នាំ​​ថា​​បា​នប្រព្រឹត្តិបទល្មើស«ក្បត់ជាតិ» ហាមមន្ត្រី១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ និងចាប់​ឃុំខ្លួ​​ន​​លោ​ក កឹម សុខា។

ប៉ុន្តែចំណាត់ការនេះត្រូវសហគមន៍អន្តរជាតិបានថ្កោលទោសនិងគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើរដ្ឋាភិ​បាលកម្ពុជា​មិ​​ន​ធ្វើ​​ឲ្យ​ស្ថានការវិលទៅរកស្ថានភាពដើមវិញនោះ។

សេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ខែមករា បណ្តាញព្រះសង្ឃលើកឡើងថា ខ្លួនមានការព្រួយបារម្ភចំពោះ​ស្ថា​​​​​ន​​​ភាពនយោបាយ និងជោគវាសនារបស់ប្រទេសកម្ពុជា។

បណ្តាញព្រះសង្ឃឯករាជ្យបន្តថា«ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិត្រូវតែរក្សាជំហរឲ្យបានរឹងមាំ ដើម្បី​កា​រពា​រទឹកចិត្តពលរដ្ឋ និងរឹតចំណងមិត្តភាពជាមួយដៃគូអន្តរជាតិឲ្យកាន់តែរឹងមាំថែមទៀត មិនត្រូវ​សម្រេច​ចិ​​ត្ត​ធ្វើ​ចលនានយោបាយណាមួយដែលខ្វះផែនការណ៍យុទ្ធសាស្ត្រ ហើយបង្កការបែ​កបាក់កម្លាំងខ្មែ​រស្នេហាជាតិនោះទេ»។

ទោះជាយ៉ាងណាបណ្តាញព្រះសង្ឃឯករាជ្យអះអាងថាគណបក្សសង្គ្រោះជាតិពិត​ជាបានរងគ្រោះ​ដោយតុ​លា​ការ និងរដ្ឋា​​ភិបាលក្រុងភ្នំពេញក៏ដោយ តែថាគណបក្សនេះនៅមាន​ព្រះសង្ឃខ្មែ​រគាំទ្រ​មានពល​រដ្ឋខ្មែរជា​ង​បីលា​ន​​​​​​​​​នា​​ក់​​បន្តគាំទ្រ ហើយថាមានអន្តរជាតិនៅជាមួយគ្រប់ពេល។

សេចក្តីថ្លែងការណ៍ របស់បណ្តាញព្រះសង្ឃឯករាជ្យនេះ បានធ្វើឡើងក្រោយពីអតីតប្រ​ធានគណ​បក្សស​ង្គ្រោះ​ជា​តិ លោកសម រង្ស៊ី នៅប៉ុន្មានថ្ងៃមុននេះ បានប្រកាសបង្កើតចលនាសង្គ្រោះជាតិ ដែលលោកថា​ចលនានេះ នឹងជំរុញ​ឲ្យ​ដោះ​​​​​​​លែងលោក កឹម សុខា និងថាជំរុញឲ្យគ​ណបក្សស​ង្គ្រោះជាតិបានចូលរួមបោះឆ្នោតឡើងវិញ។

ប៉ុន្តែ​បញ្ជីឈ្មោះក្រុមការងារ ដែលលោក​ សម រង្ស៊ី គ្រោងបង្កើតនោះ គ្មានឈ្មោះមន្ត្រីស្និទ្ធនឹងលោក កឹ​ម​ សុខា ទេ ករណី​នេះបង្កឲ្យអតីតំណាងរាស្ត្របក្សប្រឆាំងមួយចំនួនរិះគន់ពីការប្រកាសរបស់លោក សម រង្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ