លោក អូបាម៉ា រំឭកមេដឹកនាំប្រទេសសមាជិក អាស៊ានពីសេរីភាពអ្នកនយោបាយ​​បក្សប្រឆាំង

[:en]ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក បារ៉ាក់ អូបាម៉ា ​ឲ្យដឹង​ថា​លោកបាន​សង្កត់ធ្ងន់​ទៅមេដឹកនាំអាស៊ាន​​ទាំង​១០ប្រទេសថា​អ្នកនយោបាយបក្សប្រឆាំងមិនគួរត្រូវដាក់ពន្ធនាគារដោយសារការបញ្ចេញមតិរបស់​ពួកគេនោះទេ។​

នៅ​ក្នុង​សុន្ទរកថា​ដែលវីអូឌីទទួលបាននៅថ្ងៃពុធនេះ លោក អូបាម៉ា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌​មាន​​មួយ​​ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយមេដឹកនាំអាស៊ានដែលធ្វើឡើង​នៅរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក​​ថា​សហរដ្ឋអាមេរិក​នឹង​​បន្ត​ការ​គាំទ្រ​ប្រជាពលរដ្ឋ​ សង្គមស៊ីវិលនិង​ការពារ​សេរីភាពនៃការ​បញ្ចេញមតិ ប្រមូល​ផ្តុំ​និងសេរីភាពសារព័ត៌មាន។​

ក្រៅពីការប្តេជ្ញា​ពង្រឹង​ទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខជាមួយ​ប្រទេស​ជាសមាជិកអាស៊ាន​ លោក អូបាម៉ា បានថ្លែងថា​លោក​បាន​បញ្ជាក់ពីសេរីភាព​របស់អ្នកនយោបាយ​បក្ស​ប្រឆាំង​ក្នុងការ​បញ្ចេញ​មតិ​។​ លោក​មានប្រសាសន៍ថា៖ ខ្ញុំបានបញ្ជាក់​ច្បាប់ថា​សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការជាមួយ​ប្រទេស​ជាសមា​​​​ជិកអាស៊ាន​ដែល​កំពុងធ្វើការ​លើកតម្កើងនីតិរដ្ឋ អភិបាលកិច្ចល្អ ស្ថាប័នគនេយ្យ​ភាព​និង​សិទ្ធិមនុស្ស​ជា​​​សាកលសម្រាប់​​ប្រជាជនទាំងអស់”

លោក​បញ្ជាក់បន្ថែមថា៖ “គ្មាននរណាម្នាក់ រួម​ទាំង​អ្នក​មកពី​បក្ស​នយោបាយប្រឆាំង​គួរត្រូវបាន​ឃុំខ្លួន​និង​ដាក់​ពន្ធនា​គារដោយ​សារ​ការបញ្ចេ​ញមតិ​ធម្មតារបស់ពួកគេ”។ លោក អូបាម៉ា​មិន​បានបញ្ជាក់ចំប្រទេស​ណាមួយនោះទេ។

​មុននឹងកិច្ចប្រជុំកំពូលនេះ សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។​

លោក​ ហ៊ុន សែន បានឲ្យដឹង​ថា​លោក​បញ្ជាឲ្យ​មន្រ្តី​​បញ្ជូនលិខិតនោះទៅវិញ​ ដោយ​ថាលិខិត​នោះ​មានអត្ថន័យ​”​ជេរ”រូបលោក។

ក្នុងពេលដំណើរការកិច្ចប្រជុំនោះ ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់នៅសហរដ្ឋអាមេរិក​បាន​ធ្វើ​បាតុ​កម្ម​ប្រមាណ​ជា​៥ម៉ោងប្រឆាំងនឹងការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។​

ក្នុងពេល​បើ​ក​កិច្ចប្រជុំ​កំពូលអាមេរិក-អាស៊ាន លោក បារ៉ាក់ អូបាម៉ា បានថ្លែង​ទៅកាន់មេដឹកនាំអាស៊ាន​ទាំង​​១០​ប្រទេស​ថាអាមេរិក​ប្តេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយអាស៊ាន​ហើយ​លោក​ក៏បានក្រើន​រំឭក​ពី​​ការគោ​រព​សិទ្ធិមនុស្សនិងដំណើរការប្រទេស​តាម​លទ្ធិប្រជាធិបតេយ្យ​។​​

លោក​​បានបបញ្ជាក់ថា៖ “យើងទាំង​អស់​គ្នា យើង​អាច​បន្ត​នូវការគាំទ្រ​នូវសេចក្តីប្រាថ្នានិង​ភាពថ្លៃ​ថ្នូរ​របស់ប្រជា​​ជនយើង​។ ការបោះ​ឆ្នោតជា​ប្រវត្តិសា​ស្រ្ត​នៅប្រទេស​មីយ៉ាន់ម៉ានិង​ការផ្លាស់ប្តូរ​​កំពុងតែ​ដំណើរ​​បានផ្តល់​ក្តីសង្ឃឹម​សម្រាប់​ជាតិមួយ​ដែល​មានចម្រុះ​ភាគីចូលរួម​ មានការរួបរួមគ្នា សន្តិភាពនិងតាម​​លទ្ធិប្រជាធិបតេយ្យ”

​គួរបញ្ជាក់​ថា​អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូល​ដ្ឋាននៅ​​សហ​រដ្ឋ​​អាមេរិក​បាន​​ដាក់លិខិត​ទៅ​ប្រធានាធិបតី​អាមេរិក ដោយ​អំពាវនាវឲ្យលោក បារ៉ាក់ អូបា​ម៉ា​ លើក​យកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាននៅក្នុងកិច្ចប្រជុំកំពូល​​នៅ​លើ​ទឹ​ក​ដី​​អា​មេរិក។ មេដឹកនាំទាំងនោះ​រួម​មាន​នាយករដ្ឋមន្រ្តីខ្មែរ នាយករដ្ឋមន្រ្តីថៃ នាយករដ្ឋ​មន្រ្តីវៀ​តណា​ម​និង​ប្រធានា​ធិប​តីឡាវ៕​[:kh]ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក បារ៉ាក់ អូបាម៉ា ​ឲ្យដឹង​ថា​លោកបាន​សង្កត់ធ្ងន់​ទៅមេដឹកនាំអាស៊ាន​​​ទាំង​​១០​ប្រទេសថា​អ្នកនយោបាយបក្សប្រឆាំងមិនគួរត្រូវដាក់ពន្ធនាគារដោយសារការបញ្ចេញមតិរបស់​ពួកគេនោះទេ។​

នៅ​ក្នុង​សុន្ទរកថា​ដែលវីអូឌីទទួលបាននៅថ្ងៃពុធនេះ លោក អូបាម៉ា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌​មាន​​មួយ​​ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយមេដឹកនាំអាស៊ានដែលធ្វើឡើង​នៅរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក​​ថា​សហរដ្ឋអាមេរិក​នឹង​​បន្ត​ការ​គាំទ្រ​ប្រជាពលរដ្ឋ​ សង្គមស៊ីវិលនិង​ការពារ​សេរីភាពនៃការ​បញ្ចេញមតិ ប្រមូល​ផ្តុំ​និងសេរីភាពសារព័ត៌មាន។​

ក្រៅពីការប្តេជ្ញា​ពង្រឹង​ទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខជាមួយ​ប្រទេស​ជាសមាជិកអាស៊ាន​ លោក អូបាម៉ា បានថ្លែងថា​លោក​បាន​បញ្ជាក់ពីសេរីភាព​របស់អ្នកនយោបាយ​បក្ស​ប្រឆាំង​ក្នុងការ​បញ្ចេញ​មតិ​។​ លោក​មានប្រសាសន៍ថា៖ ខ្ញុំបានបញ្ជាក់​ច្បាប់ថា​សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការជាមួយ​ប្រទេស​ជាសមា​​​​ជិកអាស៊ាន​ដែល​កំពុងធ្វើការ​លើកតម្កើងនីតិរដ្ឋ អភិបាលកិច្ចល្អ ស្ថាប័នគនេយ្យ​ភាព​និង​សិទ្ធិមនុស្ស​ជា​​​សាកលសម្រាប់​​ប្រជាជនទាំងអស់”

លោក​បញ្ជាក់បន្ថែមថា៖ “គ្មាននរណាម្នាក់ រួម​ទាំង​អ្នក​មកពី​បក្ស​នយោបាយប្រឆាំង​គួរត្រូវបាន​ឃុំខ្លួន​និង​ដាក់​ពន្ធនា​គារដោយ​សារ​ការបញ្ចេ​ញមតិ​ធម្មតារបស់ពួកគេ”។ លោក អូបាម៉ា​មិន​បានបញ្ជាក់ចំប្រទេស​ណាមួយនោះទេ។

​មុននឹងកិច្ចប្រជុំកំពូលនេះ សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។​

លោក​ ហ៊ុន សែន បានឲ្យដឹង​ថា​លោក​បញ្ជាឲ្យ​មន្រ្តី​​បញ្ជូនលិខិតនោះទៅវិញ​ ដោយ​ថាលិខិត​នោះ​មានអត្ថន័យ​”​ជេរ”រូបលោក។

ក្នុងពេលដំណើរការកិច្ចប្រជុំនោះ ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់នៅសហរដ្ឋអាមេរិក​បាន​ធ្វើ​បាតុ​កម្ម​ប្រមាណ​ជា​៥ម៉ោងប្រឆាំងនឹងការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។​

ក្នុងពេល​បើ​ក​កិច្ចប្រជុំ​កំពូលអាមេរិក-អាស៊ាន លោក បារ៉ាក់ អូបាម៉ា បានថ្លែង​ទៅកាន់មេដឹកនាំអាស៊ាន​ទាំង​​១០​ប្រទេស​ថាអាមេរិក​ប្តេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយអាស៊ាន​ហើយ​លោក​ក៏បានក្រើន​រំឭក​ពី​​ការគោ​រព​សិទ្ធិមនុស្សនិងដំណើរការប្រទេស​តាម​លទ្ធិប្រជាធិបតេយ្យ​។​​

លោក​​បានបបញ្ជាក់ថា៖ “យើងទាំង​អស់​គ្នា យើង​អាច​បន្ត​នូវការគាំទ្រ​នូវសេចក្តីប្រាថ្នានិង​ភាពថ្លៃ​ថ្នូរ​របស់ប្រជា​​ជនយើង​។ ការបោះ​ឆ្នោតជា​ប្រវត្តិសា​ស្រ្ត​នៅប្រទេស​មីយ៉ាន់ម៉ានិង​ការផ្លាស់ប្តូរ​​កំពុងតែ​ដំណើរ​​បានផ្តល់​ក្តីសង្ឃឹម​សម្រាប់​ជាតិមួយ​ដែល​មានចម្រុះ​ភាគីចូលរួម​ មានការរួបរួមគ្នា សន្តិភាពនិងតាម​​លទ្ធិប្រជាធិបតេយ្យ”

​គួរបញ្ជាក់​ថា​អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូល​ដ្ឋាននៅ​​សហ​រដ្ឋ​​អាមេរិក​បាន​​ដាក់លិខិត​ទៅ​ប្រធានាធិបតី​អាមេរិក ដោយ​អំពាវនាវឲ្យលោក បារ៉ាក់ អូបា​ម៉ា​ លើក​យកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាននៅក្នុងកិច្ចប្រជុំកំពូល​​នៅ​លើ​ទឹ​ក​ដី​​អា​មេរិក។ មេដឹកនាំទាំងនោះ​រួម​មាន​នាយករដ្ឋមន្រ្តីខ្មែរ នាយករដ្ឋមន្រ្តីថៃ នាយករដ្ឋ​មន្រ្តីវៀ​តណា​ម​និង​ប្រធានា​ធិប​តីឡាវ៕​[:]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ