ករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងប្រជាពលរដ្ឋចំនួន១៥គ្រួសារត្រូវបានដោះស្រាយ

ប្រជាពលរដ្ឋចំនួន១៥គ្រួសារ រស់នៅក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដែល​មានទំនាស់​ព្រំដីជាមួយ​ប្រជាពលរដ្ឋ​​ដូចគ្នាដ៏រ៉ាំរ៉ៃយូឆ្នាំមកហើយនោះ ពេលនេះ​បាន​ឯកភាព​ទទួលយកតាមកិច្ចសម្របសម្រួលរបស់អជ្ញាធរស្រុកនិងខេត្ត។

អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់​លោក អឹង គឹមលាង ​បានសហការណ៍ជាមួយអភិបាលស្រុកបាកាន លោក សៅ ដារឿន នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧​ បានចុះជួប​និងជួយដោះស្រាយ​ករណីទំនាស់ដីធ្លីខាងលើ ដែលបានអូសបន្លាយពេលជិត១០ឆ្នាំមកហើយនេះ។​

ជាលទ្ធផល ពលរដ្ឋទាំង១៥គ្រួសារបានឯកភាពបញ្ចប់ជំលោះនិងបានធ្វើកិច្ចសន្យាទទួលយករៀងៗខ្លួន៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។