លោក គឹម សុខ និង អ្នកគាំទ្រដល់តុលាការនៅម៉ោង​១១ព្រឹក

អ្នកឃ្លាំមើលនិង​អត្ថាធិប្បាយបញ្ហាសង្គម លោក គឹម សុខ និងអ្នកគាំទ្ររាប់រយនាក់ផ្សេងទៀត បានទៅដល់សាលាដំបូងរាជធានីភ្នំពេញនៅម៉ោង១១ព្រឹកថ្ងៃសុក្រ ដើម្បីបំភ្លឺតាមការកោះហៅរបស់អយ្យការតាមបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។​

លោក គឹម សុខ ព្រះសង្ឃ និងប្រជាពលដ្ឋចេញពីវត្តចាស់នៅត្រើយម្ខាងនៃទន្លេ ហើយបានធ្វើដំណើរដោយថ្មើរជើងកាត់ស្ពានជ្រោយចង្វារ បន្តតាមផ្លូវព្រះមុនីរ៉េត និងបត់តាមផ្លូវសហព័ន្ធរុស្ស៊ី កាត់មុខទីស្តីការគណៈរដ្ឋមន្ត្រី ដល់ចំណុចក្តាន់ពីរទើបបត់ឆ្ពោះទៅសាលាដំបូង។​ ដំបូងឡើយមានតែលោក គឹម សុខ និងព្រះសង្ឃ៤ទៅ៥អង្គ ក្រោយមកប្រជាពលរដ្ឋចូលរួមកាន់តែច្រើនពីរាប់រយទៅខ្ទង់ពាន់នាក់។​

តាមគម្រោងក្នុងដីកាតម្រូវឲ្យលោក គឹម សុខ ទៅដល់បន្ទប់សាកសួរនៅម៉ោង​៩ព្រឹក ប៉ុន្តែលោក គឹម សុខ បានទៅដល់នៅម៉ោង​១១ព្រឹក។​ គេនៅមិនទាន់ដឹងថា ការទៅបំភ្លឺយឺតនេះ តុលាការមានចំណាត់ការយ៉ាងណាចំពោះលោក គឹម សុខ នៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ