សមត្ថកិច្ចត្រៀមដឹកលោក គឹម សុខ ទៅឃុំខ្លួនបណ្តោះអាសន្ន

ដោយ លោក ណាត សុភាព​​ | ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧​ ម៉ោង 3:44 PM | នយោបាយសិទ្ធិមនុស្ស | 0 | 30665 លោក គឹម សុខ នៅសាលាដំបូង (FreshNews)

ប្រភពព័ត៌មានពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោក គឹម សុខ អ្នកតាមដាននិង​អត្ថាធិប្បាយបញ្ហាសង្គម ត្រូវតុលាការចោទប្រកាន់ ហើយនឹងត្រៀមដឹកជញ្ជូនចេញពីតុលាការយកទៅឃុំខ្លួនបណ្តោះអាសន្ន​ នៅរសៀលនេះ។​

នៅជុំវិញតុលាការនៅពេលនេះ ប្រជាពលរដ្ឋជាង១០០នាក់ កំពុងតែប្រមូលផ្តុំ​ដើម្បីបង្ហាញការគាំទ្រដល់លោក គឹម សុខ។ អ្នកខ្លះចូលរួមដើរក្បួនជាមួយលោក គឹម សុខ ពីវត្តចាស់តាំងពីម៉ោង៧ព្រឹក។​

នៅម៉ោងជាង៣រសៀលនេះ មានការរៀបចំរថយន្តនិងមានកម្លាំងសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់​។ ទោះយ៉ាងណា មិនទាន់មានព័ត៌មានលម្អិតពីការចោទប្រកាន់និងការដឹកលោក គឹម សុខ ចេញពីតុលាការម៉ោងណាឲ្យច្បាស់នៅឡើយ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required