ម៉ាឡេស៊ីទាមទារពិនិត្យ​ DNA មុនប្រគល់សពបងប្រុសលោក គីម ជុងអ៊ុន

ស្នងការនគរបាលនៅរដ្ឋ​ Selangor នៃប្រទេសម៉ាឡេស៊ី បានបញ្ជាក់នៅថ្ងៃសុក្រនេះថា ការព្រមប្រគល់សពបងប្រុសរបស់លោក គីម ជុងអ៊ុន​តាមការតាមទាមទាររបស់រដ្ឋអំណាចទីក្រុងព្យុងយ៉ាង ត្រូវមានការត្រួតពិនិត្យ DNA ជាមុនសិន។​

ស្នងការនគរបាលនៅរដ្ឋ​ Selangor លោក Abdul Samah Mat ​ថ្លែងថា រហូតមកដល់ពេលនេះ មិនទាន់មានសមាជិកគ្រួសារ ឬ សាច់ញាតិមកបញ្ជាក់អត្តសញ្ញាណដើម្បីទទួលយកសាកសពនោះនៅឡើយទេ។ លោក បន្តថា អ្វីដែលក្រុមលោកត្រូវការពេលនេះ គឺការពិនិត្យ​DNA ដើម្បីយកទៅផ្ទៀងផ្ទាត់ជាមួយប្រវត្តិនៃសាកសព ដែលកូរ៉េខាងជើង​កំពុងស្នើយកនោះ។​

កូរ៉េខាងជើងបានដាក់សំណើថា សាកសពនោះឈ្មោះ គីម ជុងណាម បងប្រុសលោក គីម ជុងអ៊ុន។ ប៉ុន្តែលោក​ Abdulមុន​ប្រគល់សាកសពឲ្យចាំបាច់ត្រូវធ្វើDNA។​

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្លែងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា បុរសដែលត្រូវបានគេសម្លាប់នៅកូឡាឡាំពួរកាលពីថ្ងៃចន្ទនោះ គឺពិតជាឈ្មោះគីម ជុងណាម ជាបងប្អូនបង្កើតជាមួយលោកគីម ជុងអ៊ុន​។ លោកថ្លែងដោយបញ្ជាក់លើលិខិតឆ្លងដែនដែលបុរសម្នាក់នោះកាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ