សាលារាជធានីណែនាំឲ្យម្ចាស់រថយន្តដឹកទំនិញវាងផ្លូវជាតិលេខ៤និងលេខ៥

សាលារាជធានីភ្នំពេញបានណែនាំឲ្យម្ចាស់រថយន្តដឹកទំនិញធំៗ ចេញនិងចូលភ្នំពេញ តាមផ្លូវជាតិ​៤និងផ្លូវជាតិលេខ៥ ត្រូវវាងនៅចំណុចមួយចំនួន ដោយបញ្ជាក់ថាកំណាត់ផ្លូវខ្លះ ត្រូវពង្វាងដោយសារតែត្រូវជួសជុលនិងពង្រីកបន្ថែម។​

សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែកុម្ភៈ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ការពង្រីកកំណត់ផ្លូវជាតិលេខ៤ ចាប់ពីផ្លូវកប់ស្រូវដល់រង្វង់មូលចោមចៅសម្រេចបាន៧០% ហើយពេលនេះ ការដ្ឋានកំពុងជំរុញល្បឿនសាងសង់ តែមានការកកស្ទះចរាចរណ៍។​ ចំណែកការពង្រីកផ្លូវជាតិលេខ៥ ចំនួន​២ការដ្ឋាន នៅចំណុចស្វាយប៉ាកនិងចំណុចឬស្សីកែវ ក៏កំពុងដំណើរការតែមានការកកស្ទះខ្លាំង។​

សាលារាជធានីបានណែនាំឲ្យយានយន្តដឹកទំនិញគ្រប់ប្រភេទនិងដឹកអ្នកដំណើរធំៗ ដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ ត្រូវពង្វាងបត់ស្តាប់ត្រង់ចំណុចផ្សារបែកចាន តាមផ្លូវក្រវ៉ាត់ក្រុងទី៤ឬផ្លូវបែកចានប្រទះ​ឡាង រួចពង្វាងទៅផ្លូវព្រៃសឬផ្លូវ៣០ម៉ែត្រ ទួលពង្រ និង​អាចបត់ឆ្វេង នៅចំណុចភ្លើងស្តុប ទៅផ្លូវក្រវ៉ាត់ក្រុងទី៣ ឬ ផ្លូវកប់ស្រូវ។​

ចំណែកយានយន្តចូលរាជធានីតាមផ្លូវជាតិលេខ៣ ត្រូវពង្វាងបត់ឆ្វេងនៅចំណុចវត្តស្លែង ដោយតាមផ្លូវក្រវ៉ាត់ក្រុងទី៤ ឬ ផ្លូវប្រទះឡាងបែកចាន និង ពង្វាងបត់ស្តាំទៅផ្លូវព្រៃស និង​អាចពង្វាងបត់ស្តាំទៅផ្លូវ៣០ម៉ែត្រទួលពង្រ។​

ចុងក្រោយយានយន្តដឹកអ្នកដំណើរឬដឹកទំនិញធន់ធំ​ចូលភ្នំពេញតាមផ្លូវជាតិលេខ៥ ត្រូវពង្វាងទៅផ្លូវកប់ស្រូវ និង​ផ្លូវហាណូយ ចំពោះយានយន្តដែលមានប័ណ្ណអនុញ្ញាត ឲ្យចេញចូល រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ