សន្តិសុខខណ្ឌ​រារាំងលោក គឹម សុខ និងព្រះសង្ឃដែលគ្រោងធ្វើដំណើរទៅសាលាដំបូង

(ឆ្វេងទៅស្តាំ) លោក កឹម សុខ ព្រះតេជគុណ ប៊ុត ប៊ុនទិញ និងប្រធានសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារ

កម្លាំងសន្តិសុខខណ្ឌជ្រោយចង្វារមួយក្រុមបានរារាំង លោក គឹម សុខ អ្នកតាមដាននិងវិភាគបញ្ហាសង្គម​និង ព្រះតេជគុណ ប៊ុត ប៊ុនទិញ រួមទាំងអ្នកចូលរួមមួយចំនួនទៀត​ មិនឲ្យបន្តដំណើរទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ ដោយប្រាប់ថាប៉ះពាល់សណ្តាប់ធ្នាប់។​

តាមគម្រោងលោក គឹម សុខ ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនៅម៉ោង៩ព្រឹកនេះ។ លោក គឹម សុខ និង ព្រះសង្ឃជាច្រើនអង្គផ្សេងទៀត ធ្វើដំណើរថ្មើរជើង​ពីវត្តចាស់​នៅត្រើយម្ខាងនៃទន្លេឆ្លងកាត់ស្ពានជ្រោយចង្វារ ទៅសាលាដំបូងរាជធានី​។​ ប៉ុន្តែដល់ជិតគល់ស្ពានត្រូវសន្តិសុខខណ្ឌរារាំងមិនឲ្យបន្តដំណើរ ដោយហេតុផលថា ប៉ះពាល់សណ្តាប់ធ្នាប់។​

ក្រោយមកប្រមាណ​២០នាទីព្រះសង្ឃនិងលោក គឹម សុខ ស្ថិតនៅមួយកន្លែង ក៏មានការសម្របសម្រួល ដោយប្រធានសណ្តាប់ធ្នាប់ខណ្ឌ អនុញ្ញាតឲ្យលោក គឹម សុខ និងព្រះសង្ឃ២អង្គធ្វើដំណើរបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ