នគរបាលថៃស្វែងរកឧបករណ៍ពេទ្យដើម្បីឈានទៅឃាត់ព្រះកាយចៅអធិការវត្តធម្មកាយ​

នគរបាលថៃនៅថ្ងៃសុក្រនេះកំពុងតែស្វែងរកឃាត់ព្រះកាយចៅអធិការវត្តធម្មកាយ តាមរយៈឧបករណ៍ពេទ្យនៅក្នុងបន្ទប់នៃវត្តនោះ ដែលពួកគេរំពឹងថា នឹងអាចស្វែងរកឃើញ​។​

រដ្ឋាភិបាលយោធាថៃ បានប្រើប្រាស់ច្បាប់សិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បើកឲ្យសមត្ថកិច្ចសម្រុកចូលក្នុងវត្តធម្មកាយឬ Dhammakaya បន្ទាប់ពីការបរាជ័យនៅប៉ុន្មានខែមកនេះ ក្នុងឃាត់ចៅអធិការវត្តនេះ ព្រះតេជគុណ​ Dhammachayo ដែលចោទថា ពាក់ព័ន្ធរឿងអាស្រូវនយោបាយ និង លាងលុយកខ្វក់។​នេះ បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

អ្នកធ្វើការនៅ​វត្ត Dhammakaya ថ្លែងថា ព្រះតេជគុណ  Dhammachayo ព្រះជន្ម៧២ព្រះវស្សា ដែលប្រឈមនឹងនាំទៅសាកសួរចម្លើយនោះ បានបាត់ពីវត្តជាច្រើនខែមកហើយ។​

ប្រធាននាយកដ្ឋានពិសេសផ្នែកស៊ើបអង្កេតនៃនគរបាលថៃថ្លែងថា នគរបាលបានទៅដល់កន្លែងនោះ ហើយគេរំពឹងថា រកឃើញព្រះសង្ឃអង្គនោះ ប៉ុន្តែរកឃើញតែបំពង់ខ្យល់អ៊ុកស៊ីសែន ដែលប្រើសម្រាប់ជួយសម្រួលដល់បញ្ហាសុខភាពតែប៉ុណ្ណោះមិនបានឃើញព្រះអង្គនោះទេ។​លោក Paisit Wongmuangថ្លែងថា គេប្រាប់លោកថា ព្រះអង្គមានជំងឺតែលោក​ថា រកមិនឃើញ មានន័យព្រះរើចេញ ទោះយ៉ាងណាលោកថា បន្តស្វែងរករហូតទាល់តែឃើញ។​

ពួកយោធា គ្រាន់តែបញ្ជាក់ថា បន្តស្វែងរកនៅក្នុងវត្តដែលមានទំហំជាង៤០០ហិកតា តែមិនបានបញ្ជាក់ថា ទៅរកនៅទីតាំងផ្សេងៗនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ