សាលារាជធានីរៀបចំសាងសង់ស្ពានអាកាសចោមចៅ

រូបភាពពីសាលារាជធានីភ្នំពេញ

សាលារាជធានីភ្នំពេញ កំពុងតែរៀបចំបើកការដ្ឋានសាងសង់ស្ពានអាកាសនៅចំណុចរង្វង់មូលចោមចៅនៅពេលខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើរពីតាមបណ្តាខេត្តមួយចំនួន​ចូលនិងចេញពីរាជធានី។​

នៅក្នុងកិច្ចប្រជុំពិភាក្សាបន្ថែមលើបច្ចេកទេសសាងសង់ស្ថានអាកាសនៅរង្វង់មូលចោមចៅ កាលពីថ្ងៃទី១៤ខែកុម្ភៈ ដែលមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានី បានឲ្យដឹងថា ការដ្ឋាននឹងចាប់ផ្តើមបើកនៅពេលខាងមុខនេះ។ ប៉ុន្តែមិនមានការបញ្ជាក់ថ្ងៃណាច្បាស់លាស់នៅឡើយទេ។ នេះបើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។​

រង្វង់មូលចោមចៅគឺជាកន្លែងប្រសព្វគ្នារវាងផ្លូវ៤សំខាន់គឺ មហាវិធីសហព័ន្ធរុស្ស៊ី មហាវិថីវេងស្រេង ផ្លូវជាតិលេខ៣​និង ផ្លូវជាតិលេខ៤។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ