ពលរដ្ឋចោទថាឈ្មួញដុតព្រៃលិចទឹកនៅសៀមរាបជាង៤០ហិកតា

រូបភាពពីអគ្គស្នងការដ្ឋានននគរបាលជាតិ

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រាវក្រុងសៀមរាប​ចោទថា ក្រុមឈ្មួញបាន​រៀបចំមនុស្សឲ្យទៅដុតព្រៃលិចទឹកជាជំរកសត្វក្នុងតំបន់នោះ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេដោយមិនមានការទប់ស្កាត់នោះទេ។​

ប្រជាពលរដ្ឋបានប្រាប់អគ្គស្នងការដ្ឋាននគរបាលជាតិថា កាលពីថ្ងៃទី១៤ខែកុម្ភៈ ក្រុមឈ្មួញបានដុតព្រៃលិចទឹកនៅតំបន់នោះអស់ជាង៣០ហិកតា ខណៈកាលពីឆ្នាំមុនព្រៃជាង១០ហិកតាត្រូវបានដុតបំផ្លាញនិង គ្រប់គ្រងដោយឈ្មួញ។​

អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងទៀតថា ព្រៃលិចទឹកនៅក្នុងសង្កាត់ជ្រាវនោះមានជាង១០០ហិកតានៅក្នុងតំបន់ចំនួន៣។​ ប្រភពដដែលបន្តថា ចៅសង្កាត់ជ្រាវ លោក ក្អោប រ៉ន ថ្លែងកាលពីថ្ងៃទី១៦ខែកុម្ភៈថា លោកមិនទាន់បានដឹងពីការដុតព្រៃលិចទឹកនោះនៅឡើយទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ