កម្មករកសិដ្ឋានចិញ្ចឹមស្វាចំនួន ១២០នាក់ទទួលការណែនាំពីអជ្ញាធរស្តីពីបញ្ហាបរិស្ថាន

នៅក្នុងពិធីជួបសំណេះសំណាលមួយរវាងកម្មករ កម្មការនីចំនួ ន១២០នាក់ ដែលបម្រើការនៅក្នុងក្រុម ហ៊ុនចិញ្ចឹមស្វានាំចេញ វ៉ាន់នី បាយអូ រីស៊ើច ខេមបូឌា  (Bio Reserch Cambodia)ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំឲ្យក្រុមហ៊ុនត្រូវជីករណ្តៅដើម្បីបង្ហូរលាមកសត្វស្វា ចូលស្តុកទុក ដោយក្នុងនោះហាមមិនឲ្យបង្ហូរចូលក្នុងទឹកអូរទៀតឡើយ ព្រោះវានាំឲ្យទឹកកខ្វក់ ខ្លឹនមិនល្អ បង្កឲ្យមានជម្ងឺឆ្លងដល់មនុស្សនិងសត្វ។

គួរបញ្ជាក់ថា កន្លងមកក្រុមហ៊ុននេះបានបង្ហូរលាមកសត្វស្វា ចូលក្នុងអូរដោយគ្មានខ្វល់ផល់ប៉ះពាល់ដល់អ្នកភូមិកែវមន្នី សង្កាត់បន្ទាយដីដែលនៅពីខាងក្រោយកសិដ្ឋាន ហើយតំណាងអ្នកភូមិក៍ធ្លាប់តវ៉ាមកអភិបាលក្រុងជាច្រើនលើកហើយដែរ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។