ក្រុមកាយរិទ្ធិខេត្ត ចូលរួមសម្រួលចរាចរជូនសិស្សានុសិស្ស

នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៧ ក្រុមកាយរិទ្ធិខេត្ត និងកំលាំងកងរាជអាវុធហត្ថ និងកងនគរបាល បានធ្វើការចុះជួយសម្រួលចរាចរ ជូនសិស្សានុសិស្ស នៅតាមវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា នៅគោលដៅចំនួន ៦កន្លែងនៅក្នុងខេត្ត ដែលរួមមាន៖

១-អនុវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន រមាស ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៏ ស្រុកទឹកផុស។
២- វិទ្យាល័យសុរ៉ាម្រិត ស្ថិតក្នងភូមិស្រែព្រីង សង្កាត់-ក្រុងកំពង់ឆ្នាំង ។
៣-វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្ថិតក្នុងភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ។
៤-សាលាបឋមសិក្សាស្មែត ស្ថិតក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
៥-សាលាបឋមសិក្សាស្វាយក័ល្ប ស្ថិតក្នុងភូមិស្វាយក័ល្ប ឃុំចក ស្រុកបរិបូរណ៏ ។
៦-មត្តេយ្យសាលាកំពង់បឹង ស្ថិតក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

គួរជម្រាបថា សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់ចរាចរសម្រាប់សិស្សៗតាមសាលានានា និងដែលទទួលបានការសាទរជាច្រើនពីសំណាក់សាធារណជន៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។