ក្រុមប្រជាពលរដ្ឋបានយល់ដឹង​និងស្គាល់ពីសិទ្ធិរបស់ខ្លួនច្រើន តាមរយៈការស្តាប់វិទ្យុ

ក្រុមប្រជាពលរដ្ឋនៅក្នុងភូមិ ដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របូរី ខេត្តក្រចេះ​ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ បន្ទាប់ពីទទួលបានចំណេះដឹងថ្មីៗស្តីពីសិទ្ធិ ពិសេសសិទ្ធិទទួលបានព័ត៌មាន។ ការនេះគឺ នៅបន្ទាប់ពីពួកគាត់បានតាមដានស្តាប់កម្មវិធីវិទ្យុផ្សាយបន្តផ្ទាល់មួយរបស់ វីអូឌី ដែលមានឈ្មោះថា កម្មវិធី សិទ្ធិដឹង នៅរៀងរាល់ថ្ងៃសុក្រ។

លោក ជុំ ម៉ូត គឺប្រជាពលរដ្ឋម្នាក់ក្នុងចំណោមក្រុមប្រជាពលរដ្ឋអ្នកស្តាប់វិទ្យុសហគមន៍ ដែលបានស្តាប់ជាទៀងទាត់មានប្រសាសន៍ថា កម្មវិធីសិទ្ធិដឹង បានផ្តល់នូវចំណេះដឹងជាច្រើនស្តីពីសិទ្ធិ ពិសេសដូចជាសិទ្ធិទទួលព័ត៌មានជាដើម។ លោកបន្តថា “ ក្រៅតែពីទទួលបានចំណេះដឹងផ្ទាល់ខ្លួន ក្រុមប្រជាពលរដ្ឋក៏បានចែករំលែកបន្តទៅកាន់អ្នកជិតខាង ហើយបានលើកនិងចែករំលែកបញ្ហារបស់ពួកគាត់នៅតាមមូលដ្ឋានមកកាន់កម្មវិធីវិញផងដែរ ” ។​

​គួរបញ្ជាក់ថា កម្មវិធីសិទ្ធិដឹងគឺជាកម្មវិធីមួយរបស់ វីអូឌី ដែលបងើ្កតឡើងនៅក្នុងបំណងលើកកម្ពស់ចំណេះនឹង និងការចូលរួមរបស់ប្រជាពលរដ្ឋស្តីពី សិទ្ធិនានាពិសេសសិទ្ធិទទួលបានព័ត៌មាន។ កម្មវិធីនេះមានផ្សាយរៀងរាល់ថ្ងៃស្រុក វេលាម៉ោង ១១ ដល់ម៉ោង ១២ថ្ងៃត្រង់៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ លោក ជុំ ម៉ូត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។