យុទ្ធនាការផ្សព្វផ្សាយសិទ្ធិទទួលបានព័ត៌មាននៅឃុំថ្មអណ្តើក

យុទ្ធនាការផ្សព្វផ្សាយសិទ្ធិទទួលបានព័ត៌មាន អំពីការផ្តល់សេវារដ្ឋបាលឃុំសង្កាត់ ត្រូវបានរៀបចំប្រារព្វធ្វើ នៅឃុំថ្មអណ្តើក ស្រុកចិត្របុរី ដោយមានការចូលរួមពីតំណាងម្ចាស់ជំនួយ EU និង DCA។

ក្រុមសិស្សានុសិស្សប្រមាណ ៥០នាក់ក៏មានវត្តមានចូលរួមផងដែរ ដោយក្នុងនោះក្រុមប្រឹក្សាឃុំថ្មអណ្តើក បានថ្លើងទៅកាន់អ្នកចូលរួមអំពីការបិតផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ របស់ឃុំថ្មអណ្តើក នាពេលកន្លងមក។ ជាក់ស្តែង នៅក្នុងមូលដ្ឋានឃុំថ្មអណ្តើកគឺមានជួបការលំបាក់ច្រើនក្នុងការផ្សាព្វផ្សាយព័ត៌មានជូលប្រជាពលរដ្ឋដោយសារតែបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលំបាក​និងឆ្ងាយ ហើយអាគារសាលាឃុំទៀតសោត មានសភាពចាស់ទ្រុឌទ្រោមខ្លាំងផងដែរ។

ទោះជាយ៉ាងណា តំណាងក្រុមប្រឹក្សាឃុំ បានប្តេជ្ញាបន្តបើកចំហរព័ត៌មានជូនដល់ប្រជាពលរដ្ឋ និងអំពាវនាវឲ្យប្រជាពលរដ្ឋអាចមកសួរនាំព័ត៌មាននៅសាលាឃុំដោយសេរីនិងគ្រប់ពេលវេលា៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ លោក ជុំ ម៉ូត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។