ក្រសួងជំរុញឲ្យម្ចាស់រថយន្តទៅបង់ពន្ធ​ផ្លូវ​ដើម្បីជៀសវាងការឃាត់រថយន្ត

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អគ្គនាយកពន្ធដារនៃក្រសួងសេដ្ឋកិច្ច បានជម្រុញឲ្យម្ចាស់រថយន្តទាំងអស់ ឲ្យ​ទៅបង់ពន្ធផ្លូវឆ្នាំ​២០១៧ ឲ្យបានរួច​រាល់ ដើម្បីជៀសវាងការឃាត់រថយន្តតាមដងផ្លូវធ្វើឲ្យស្ទះចរាចរណ៍ និង​ខាត​បង់​ពេលវេលា។

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ក្រើន​រំឭក​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ស្ថាប័ន​នេះ​បាន​អនុវត្ត​ការ​ត្រួត​ពិនិត្យ​ការ​បង់​ពន្ធ​របស់​យាន​យន្ត​គ្រប់​ប្រភេទ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ អគ្គនាយកពន្ធដារ ជំរុញ​ទៅ​ក្រុមហ៊ុន សាធារណជន និងម្ចាស់រថយន្ត ឲ្យ​រួសរាន់ទៅបង់​ពន្ធលើយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ​២០១៧ ឲ្យបានគ្រប់គ្នានៅតាម​សាខាពន្ធដារ​ខេត្ត និង​ខណ្ឌ ឬនៅ​តាម​សាខាធនាគារកាណាឌីយ៉ា សាខាធនាគាអេស៊ីលីដា សាខាធនាគារវឌ្ឍនៈ ឬធនាគារកម្ពុជាសាធារណៈ ដើម្បី​ជៀសវាងការឃាត់រថយន្តតាមដងផ្លូវ ដោយកម្លាំងសមត្ថកិច្ច ឬមន្ត្រីពន្ធដារ​ដែលនាំឲ្យកកស្ទះចរាចរណ៍ និង​ខាតបង់​ពេលវេលា។

ក្នុងសេចក្ដីថ្លែងការណ៍នោះក៏បានលើកឡើងដែរថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ​កម្លាំងសមត្ថកិច្ច និង អគ្គនាយក​ពន្ធដាររបានផាកពិន័យនៅនឹងកន្លែងគោលដៅត្រួតពិនិត្យ បានរកឃើញថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានរថយន្តចំនួន ៥ ៨២៣​គ្រឿង មិនបានបង់ពន្ធទាន់ពេលវេលា ហើយរថយន្តទាំងនោះត្រូវបានតម្រូវឲ្យបង់​ប្រាក់ និងប្រាក់ពិន័យមានចំនួន ៤ ៩១៥​លានរៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ