ពលរដ្ឋខ្មែរនៅអូស្រ្តាលីបន្តតវ៉ា ខណៈលោកនាយករដ្ឋមន្រ្តីចូលរួមប្រជុំកំពូលអាស៊ា-អូស្រ្តាលី

ពលរដ្ឋតវ៉ាប្រឆាំងលោកហ៊ុនសែននៅប្រទេសអូស្ត្រាលី​ រូបភាព៖ ហ្វេសប៊ុក

នៅព្រឹកថ្ងៃនេះពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអូស្រ្តាលី បានបន្តនាំគ្នាប្រមូលផ្ដុំតវ៉ា ប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខណៈលោកកំពុងចូលរួមប្រជុំកំពូលអាស៊ាន-អូស្រ្តាលី។

តាមរយៈវីដេអូដែលធ្វើការផ្សាយផ្ទាល់នៅលើប្រព័ន្ធបណ្ដាញសង្គមឈ្មោះថា SK Media Inc នៅថ្ងៃទី ១៧ ខែ មីនា​នេះ ដែលជាថ្ងៃទី២ នៃប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ហើយក៏ជាថ្ងៃទី ២ ដែលពលរដ្ឋខ្មែរជាច្រើននាក់ បានប្រមូល​​គ្នានៅក្នុងទីក្រុង ស៊ីដនី តវ៉ាទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស និង​ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

តាមរយៈវីដេអូ ដដែលក្រុមអ្នកតវាក៏បានទាមទារឲ្យរដ្ឋាភិបាលលោកហ៊ុន សែន ដោះលែងប្រធានបក្សប្រឆាំងលោក កឹម សុខា ដោះលែងអ្នកទោសមនសិការទាំងអស់ដែលកំពុងជាប់ឃុំ ព្រមទាំងអ្នកស្រីទេព វន្នី និងរកយុត្តិ​ធម៌ ដល់អ្នកស្នេហាជាតិដែលត្រូវបានឃាតករលួចធ្វើឃាដដូចជា លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង លោក បណ្ឌិត កែម ឡី ជាដើម។

កាលពីម្សិលមិញប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ដ្រាលី បាននាំគ្នាស្រែកតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន សែន ហើយក្រុមអ្នកតវ៉ាទាំងនោះ ត្រូវបានដឹកនាំដោយលោក ហុង លីម សមាជិកព្រឹទ្ធិសភាប្រចាំនៅរដ្ឋវ៉ិកតូរីយ៉ា។ ក្នុងនោះ ក្រុមអ្នកតវ៉ាស្រែកថា «រដ្ឋាភិបាលបានសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា» «កម្ពុជាត្រូវការសង្គ្រោះពីអន្ដរជាតិ» «បញ្ឈប់ការគំរាមកំហែងលើ​អង្គការសង្គមស៊ីវិល» និង «ដោះលែងលោក កឹម សុខា» និង «ឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត»។

ទោះបីជាយ៉ាណាថ្លែងក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្ររបស់ខ្លួននៅប្រទេសអូស្ដ្រាលី លោក ហ៊ុន សែន ចោទថា អ្នកដែលធ្វើបាតុកម្មប្រឆាំង​វត្តមានរបស់លោក គឺស្មើនឹងប្រឆាំងផលប្រយោជន៍កម្ពុជានិងជាតិសាសន៍ខ្លួនឯង។ ​

កន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានប្រកាស ព្រមាន​តាមវាយ​ក្រុមអ្នក​តវ៉ា​ដល់ផ្ទះ បើពួកគេហ៊ានដុតទីម៉ោងមានរូបលោក ពេលវត្តមានរបស់លោកនៅលើទឹកដីប្រទេសអូស្រ្តាលី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ