​ក្រោយ​រញ្ជួយ​ដី​នៅ​ជប៉ុន​កំពុង​ប្រឈម​ភ្លៀង​ខ្លាំង​ហើយ​អាកាសធាតុ​ត្រជាក់​

ប្រជាពលរដ្ឋជប៉ុន​ដែល​រងគ្រោះ​ដោយ​ការ​រញ្ជួយដី(រូបភាពពីសារ​ព័ត៌​មាន BBC)

ប្រជាពលរដ្ឋជប៉ុនរាប់សែននាក់ ជួបប្រទះការលំបាកដោយសារអាកាសធាតុត្រជាក់ និង សើម ដោយសារភ្លៀងធ្លាក់ខ្លាំង ក្រោយពេលរញ្ជួយពីរលើកវាយប្រហារ នៅប៉ែកនិរតី នៃប្រទេសនៅកោះ Kyushu។

សារព័ត៌មានBBC ចុះផ្សាយថា ប្រជាពលរដ្ឋជប៉ុនជាង ២៤០ ០០០ នាក់ កំពុងប្រឈម និងគ្រោះថ្នាក់ដោយសារ ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យបាក់ដី ដែលតម្រូវឲ្យមានការជម្លៀសចេញទៅរកកន្លែងមានសុវត្ថិភាពជាបន្ទាន់។ ពលរដ្ឋទាំងនោះក៏កំពុងបារម្ភខ្លាច ផ្ទះបាក់រលំដែលសង្កត់លើពួកគេបន្ថែមទៀត។

ហេតុការណ៍រញ្ជួយដីនៅជប៉ុននៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ បានបណ្តាលឲ្យមានអ្នកស្លាប់ជាង៤០នាក់ ប្រមាណ២០០០នាក់រងរបួស និង ជិត២០០នាក់ ថ្លែងថា ពួកគេកំពុងស្ថិតនៅក្នុងលក្ខខណ្ឌគ្រោះថ្នាក់បំផុត។

កាលពីថ្ងៃសៅរ៍ម្សិលមិញរដ្ឋាភិបាលបានដាក់បន្ថែមកម្លាំង២០០ ០០០នាក់ ជួយសង្គ្រោះ ប្រជាពលរដ្ឋដែលជួបហេតុការណ៍គ្រោះថ្នាក់នេះ។

កាលពីថ្ងៃសៅរ៍កម្លាំងរញ្ជួយដី៧,៣ រិច្ឆទ័រ បានញ័រឡើងនៅម៉ោង១:២៥ នាទីរំលង អធ្រាត្រ បន្ទាប់ពីកម្លាំងរញ្ជួយ៦,៤រិច្ឆទ័រ បានវាយប្រហារកាលពីថ្ងៃ ព្រហស្បតិ៍រួចម្តងមកហើយ។

រញ្ជួយដីធ្វើឲ្យខូចផ្លូវក្នុងភូមិ ផ្ទះប្រជាពលរដ្ឋប្រមាណ១០០ ០០០ផ្ទះអត់មានភ្លើងប្រើប្រាស់ និង ប្រមាណ៤០០ ០០០ផ្ទះទៀត អត់មានទឹកប្រើប្រាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ