​អាមេរិក​ប្រតិកម្ម​នឹង​រុស្ស៊ី​ករណី​ចាប់​យន្តហោះ​យោធា​របស់​ខ្លួន​

យន្តហោះUS ដែលរុស្សុី​ចាប់(រូបភាពសារព័ត៌មាន​ Channel News Asia)

យន្តយោធាឈ្លបការណ៍របស់សហរដ្ឋអាមេរិក ត្រូវយន្តហោះគ្មាន មនុស្សបើករបស់រុស្ស៊ី SU-27 ស្ទាក់ចាប់ នៅពេលហោះហើរលើផ្លូវអាកាស អន្តរជាតិជាទម្លាប់ នៅលើសមុទ្រ បាល់ទិច។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនទីបញ្ជាការកងទ័ពអាមេរិកលោក Laura Seal ថ្លែង កាលពី ថ្ងៃសៅរ៍ម្សិលមិញថា ការស្ទាក់ចាប់នេះ គឺធ្វើឡើងដោយមិនបានគិតពីសុវត្ថិភាព និង មិនមានសីលធម៌វិជ្ជាជីវៈ។ លោកបញ្ជាក់ថា ការហោះហើរនេះ ធ្វើឡើងនៅក្នុងលំហ អន្តរជាតិ គឺមិនបានឆ្លងកាត់ឬ ចូលក្នុងតំបន់របស់រុស្ស៊ីនោះទេ។ នេះបើតាមសារ ព័ត៌មាន Channel News Asia។

ទោះយ៉ាងណារុស្ស៊ី បានប្រកាសច្រានចោលការចោទប្រកាន់ខ្លួនថា ការស្ទាក់ចាប់នេះ គ្មានវិជ្ជាជីវៈ និង ជាការបង្កជម្លោះ។

តែមន្ទីរប៉ង់ហ្គោនអាមេរិកថ្លែងថា ការស្ទាក់ចាប់កាលពីថ្ងៃព្រហស្បតិ៍នោះ មិនបានគិតពីសុវត្ថិភាព និង គ្មានវិជ្ជាជីវៈពីព្រោះបានបង្កគ្រោះថ្នាក់ខ្លាំង និងមានរបួសដល់នាវិកដែលពាក់ព័ន្ធ។

មន្ត្រីអាមេរិកចាត់ទុកថា សកម្មភាពរបស់ប្រទេសរុស្ស៊ីគឺ ចង់ធ្វើឲ្យប្រទេសទាំងពីកើតឡើងនូវភាពតានតឹង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ