រញ្ជួយដីកម្លាំង៥,៧រិច្ឆទ័រញ័រនៅភាគពាយព្យប្រទេស Vanuatu

ក្រុមតាមដានភូមិសាស្ត្ររបស់អាមេរិក USGS បានឲ្យដឹងថា នៅថ្ងៃចន្ទនេះ មានការរញ្ជួយដីកម្លាំង៥,៧ រិច្ឆទ័រ ញ័រនៅភាគពាយព្យប្រទេស Vanuatu ប្រទេសនៅលើដែនកោះស្ថិតនៅភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក។​

តាមការសិក្សារបស់អ្នកជំនាញអាមេរិកបានឲ្យដឹងថា ការរញ្ជួយដីនោះកើតឡើងនៅចម្ងាយប្រមាណ​២០ គីឡូម៉ែត្រ ពីកោះ Santo របស់ Vanuatu។ ក្រុមនេះបញ្ជាក់ថា កម្លាំងរញ្ជួយបានញ័រក្នុងទំហំ២៥០គីឡូម៉ែត្រ នៅភាគពាយព្យ។​

ការសិក្សារបស់ក្រុមដដែលនេះ បញ្ជាក់ថា ភ្លាមក្រោយការរញ្ជួយដីនោះ មិនមានការគំរាមកំហែងដោយរលកស៊ូណាមី ឬ សញ្ញាបង្កគ្រោះថ្នាក់ផ្សេងៗនោះទេ។ ចំណែករបាយការណ៍ពីការខូចខាត ក៏នៅមិនទាន់មានការបង្ហាញនៅឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ