ជប៉ុនប្តេជ្ញាធ្វើឲ្យប្រទេស G20 ឯកភាពគ្នាលើគោលនយោបាយប្តូរប្រាក់មួយ

ជប៉ុនប្តេជ្ញាជំរុញឲ្យប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើន​ G20 មានការឯកភាពគ្នាលើគោលនយោបាយប្តូរប្រាក់ជាអន្តរជាតិមួយ​ ដោយមិនត្រូវការគណនាផ្អែកលើតម្លៃទឹកប្រាក់ប្រទេសនិយមួយទេ។​ នេះជាការលើកឡើងរបស់អគ្គលេខាធិការគណៈរដ្ឋមន្ត្រីលោក Yoshihide Suga ថ្លែងនៅថ្ងៃចន្ទនេះ។​

ការអះអាងនេះ ស្របពេលរតនាគារអាមេរិក​ កំពុងតែពិនិត្យលើរបាយការណ៍ពាក់កណ្តាលឆ្នាំកាលពីថ្ងៃសុក្រសប្តាហ៍មុន​លើរូបិយប័ណ្ណរបស់ជប៉ុន ដែលជប៉ុនគឺជាប្រទេសមួយជាដៃគួរដែលស្និទ្ធក្នុងការធ្វើពាណិជ្ជកម្មជាមួយអាមេរិក។​

លោក Suga ថ្លែងប្រាប់អ្នកព័ត៌មានថា របាយការណ៍នោះមិនបានតម្រូវឲ្យមានការឆ្លើយតបពីជប៉ុននោះទេ គឺលោកថា វាផ្អែកលើតារាងទិន្នន័យជាក់ស្តែងនៃការធ្វើពាណិជ្ជកម្មរវាងជប៉ុន និង​អាមេរិក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ