លោក សម រង្ស៊ី យកថ្ងៃដែល ប៉ុល ពត ឡើងកាន់អំណាច ឌឺដងឲ្យបក្សកាន់អំណាច

ដោយ លោក ញឹម សុខន​​ | ថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 2:09 PM | នយោបាយ | 0 | 21147 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាន់តែជិតមកដល់ អតីតមេដឹកនាំបក្សប្រឆាំង លោក ស​ម រង្ស៊ី  ដែលកំពុងនិរទេសខ្លួន បានបន្តលើកឡើងបែបឌឺដងឲ្យគូប្រកួត គឺគណបក្សប្រជាជនថា បក្ស​​កា​ន់​​អំ​ណាចនេះ «ចំណុះឲ្យយួន»

លោក សម រង្ស៊ី ដែលបានប្រកាសលាលែងតំណែងពីប្រធានគណបក្សសង្គ្រោះជាតិ ក្រោយពីបក្ស​កាន់អំ​ណាចកែច្បាប់គណបក្សនយោបាយ ផាត់លោ​កចេញ​ពីឆាកនយោបាយនោះ បានសរសេរ​លើបណ្តា​ញស​ង្គ​មរបស់លោកថា៖ «ថ្ងៃ១៧មេសា២០១៧ នេះ​​គឺជាខួបទី៤២ នៃថ្ងៃឡើងកាន់អំណាច របស់ពួកខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត កាលពីឆ្នាំ១៩៧៥ ដែ​​ជាថ្ងៃចាប់ផ្តើមការសម្លាប់រង្គាលមកលើប្រជារាស្ត្រខ្មែរ។ក្រោយពីរបបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត (កុម្មុយនីស្តចំណុះចិន) បា​​នដួលរលំ នៅឆ្នាំ១៩៧៩ ថ្មី​​ដែលមកជំនួសដឹកនាំដោយ ហេង សំរិន (កុម្មុយនីស្តចំណុះយួន

លោ​ក សម រង្ស៊ី អះអាងទៀតថា របបទាំងពីរនេះ កើតចេញមកពីប្រភពកុម្មុយនីស្តតែមួយក្នុងឆ្នាំ១៩​៥១។

ទោះជាលោក សម រង្ស៊ី មិនបានបញ្ជាក់ថា នៅឆ្នាំ១៩៥១​មានព្រឹត្តិការណ៍​អ្វីកើតឡើង​ ក៏ប៉ុន្តែ​កន្ល​ង​ទៅ​ អ្ន​កនយោបាយខ្លះធ្លាប់លើកឡើងថា ឈ្មោះគណបក្សប្រ​ជាជន ត្រូ​វបានប​ក្ស​កុម្មុ​យ​​នី​ស្តវៀត​ណា​​​​ម​ បង្កើតឡើងតាំងពីឆ្នាំ១៩៥១។

អ្នកនាំ​ពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោកកា​រលើកឡើង​នេះ ដោ​យចា​ត់ទុកថា ការលើកឡើងរបស់លោក សម រង្ស៊ី ថាជាការកេងចំណេញនយោបាយ ប្រា​សចាកពី​ការពិ​ត និងបានវាយបកធ្ងន់ៗ​​​​វិញ ដូចនេះថា៖ «សម រង្ស៊ី មិនធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ទេ។ ញ្ចឹង ស​​​ រង្ស៊ី ភ្លឺទាំងស្រុងហ្មង ព្រោះ សម រង្ស៊ី គ្មានស្គាល់ការលំបាកអីបន្តិច។ ពេលថ្ងៃ១៧មេសាម្តងៗ គាត់ធ្វើពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធអី  [អានេះ] យកចំណេញនយោបាយ ។អញ្ចឹងសុំផ្តាំផ្ញើប៉ុណ្ណឹង សមរង្ស៊ី មិនដឹងក្បា​​​លកន្ទុយស្អីទេ»

ដោយឡែក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា បានអះអាងថា អ្វីដែ​ល​លោ​ក​ សម រង្ស៊ី លើក​ឡើង លោកថាជាការពិតនៃ​ប្រវត្តិសា​ស្ត្រ ដែល​បានកើតឡើ​ងកន្លងទៅពិតមែន​។

លោកថា៖ «រឿងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជារឿងត្រឹមត្រូវ ដែលគាត់លើកឡើងជារឿងត្រឹមត្រូវ ព្រោះបក្សកុម្មុយនីស្តឥណ្ឌូចិនហ្នឹងកើតឡើង [នៅឆ្នាំ] ៥១ ហ្នឹងហើយ ដែលបែកទៅជាក្រុមខ្មែរក្រហម ហើយក្រោយមកមានបែកទៅជាចលនាតស៊ូវៀតណាម។ អាហ្នឹង គឺយល់ព្រឹត្តិការណ៍៧៨មក។ […] ប៉ុន្តែរឿងមួយទៀតដែលគាត់លើកឡើងជិតបោះឆ្នោតហ្នឹង គឺគាត់ចង់បញ្ជាក់ថា អ្នកកាន់អំណាចបច្ចុប្បន្នហ្នឹងកើតចេញពីរបបកុម្មុយនីស្ត។ អញ្ចឹងទេ របបប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតហ្នឹងពិចារណា គិតរកអ្នកដឹកនាំបែបប្រជាធិបតេយ្យ»។​

លោ​ក​ថា សាររបស់លោកសម រង្ស៊ី អាចទាក់ទាញសំឡេងគាំទ្របានច្រើន ដោយថា សារនោះ​អាចឲ្យ​​ពលរ​ដ្ឋដឹងថា គណបក្សណាដែ​លកើតចេញពីរបបកុម្មុយនីស្ត និងគណបក្សណា​ដែលកើត​ចេញពី​របបប្រជា​ធិ​បតេយ្យ។

បើតាមលលោក ឯម សុវណ្ណារ៉ា អ្នកនយោបាយណាក៏ដោយ ទាំងគណបក្សបក្សកាន់អំណាច ទាំងប​ក្សប្រ​ឆាំង លោកថា ពួកគេតែងតែប្រើគ្រប់មធ្យោបាយ នូវអ្វីដែលពួកគេអាចធ្វើទៅបាន ដើម្បី​ទាក់ទាញ​ប្រជាប្រិ​យភា​​ព ឆ្ពោះ​ទៅរកការឈ្នះការបោះឆ្នោត ក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required