ក្រសួងថាភ្លៀងអាចធ្លាក់ស្ទើរទូទាំងប្រទេសរហូតដល់ចុងសប្តាហ៍នេះ

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

ក្រសួងធនធានទឹកនិងឧតុនិមយ ឲ្យដឹងថា ឥទ្ធិពលសម្ពាធទាប នឹងបង្កឲ្យមានភ្លៀង​ធ្លាក់ពី​មធ្យមទៅ​ច្រើន នៅស្ទើរទូទាំងប្រទេសរហូតដល់ថ្ងៃទី២២ខែមេសាឆ្នាំ២០១៨នេះ។

ក្នុងសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុចេញផ្សាយកាលពីថ្ងៃទី១៥មេសាកន្លងទៅនេះ ក្រសួង​ធនធានទឹក ក៏ប្រាប់ពលរដ្ឋទាំងអស់ ដែលជាពិសេសប្រជាជនរស់នៅតំបន់ពាយ័ព្យ ឲ្យប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ នៅពេលមេឃរកលភ្លៀង។

ខេត្តនៅតំបន់ពាយ័ព្យនៃប្រទេសកម្ពុជារួមមាន ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងខេត្តប៉ៃលិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ