អូស្ត្រាលី​ប្ដេជ្ញា​ប្រយុទ្ធ​នឹង​ទេសចរណ៍​ក្មេង​កំព្រា​នៅ​ប្រទេស​កម្ពុជា

អូស្ត្រាលី​នឹង​បង្ក្រាប​ទេសចរណ៍​កុមារ​កំព្រា ដើម្បី​បង្ការ​ការ​ជួញ​ដូរ​កុមារ​នៅ​​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កែប្រែ​តម្រូវការ​ពី​ភ្ញៀវ​ទេសចរ​ដែល​ចង់​បរិច្ចាគ​លុយ។ នេះ​បើ​យើង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​ក្រុម​អ្នក​នយោបាយ​កំពូល​ប្រទេស​អូស្ត្រាលី។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ចុះ​ផ្សាយ​ថា កុមារ​តូចៗ​នៅ​តាម​បណ្ដា​ប្រទេស​នានា​ ដូចជា​កម្ពុជា​ជា​ដើម ត្រូវ​បាន​គេ​យក​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ ទៅ​ដាក់​នៅ​តាម​មណ្ឌល​កុមារ​កំព្រា​នានា ដើម្បី​ទាក់​ទាញ​គាំ​ទ្រ និង​ជំនួយ​មូល​និធិ​ពី​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​អូស្ត្រាលី។

ទីភ្នាក់ងារព័ត៌មាន​មួយ​នេះ បាន​ចុះ​ផ្សាយ​បែប​នេះ​តាម​រយៈ​ការ​លើក​ឡើង​របស​អង្គការ​សប្បុរស​ធម៌​ធំៗ ដូចជា​អង្គការ Lumos ដែល​ធ្វើការ​ដើម្បី​ជួយ​ដល់​ក្មេងៗ​នៅតាម​មណ្ឌល​កុមារ​កំព្រា។

អង្គការ​សហ​ប្រជាជាតិ និង​ក្រុម​ផ្ដល់​មូលនិធិ​នានា​ ក្នុង​នោះ​មាន​ទាំង​អង្គការ Save the Children ផង​ដែរ សុទ្ធ​តែ​បាន​ព្រមាន​អំពី​ការ​ប្រតិបត្តិ​បែប​នេះ ដែល​គេ​ហៅ​ថា ទេសចរណ៍​កុមារ​កំព្រា ដែល​ក្រុម​សកម្មជន​ចាត់​ទុក​ជា​ទម្រង់​មួយ​នៃ​ទាសភាព​សម័យ​ទំនើប។

សមាជិក​ព្រឹទ្ធ​សភា​អូស្ត្រាលី អ្នកស្រី Linda Reynolds បាន​ថ្លែង​នៅ​ក្នុង​ពិធី​មួយ​នៅ​ឯ​ទីក្រុង​ឡុងដ៍​នៅ​ក្រៅ​កិច្ច​ប្រជុំ​ប្រមុខ​រដ្ឋ Commonwealth ថា អូស្ត្រាលី​បាន​បង្កើត​បញ្ហា​នេះ ហើយ​ប្រទេស​នេះ​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ដទៃ​ទៀត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ