ស្លាប់​​យ៉ាង​តិច​៣២៣​នាក់ របួស​ជាង​៣១០០​នាក់​​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មីនៅ​ថៃ​

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ៣២៣​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​ជាង ៣១០០​នាក់​ទៀត បាន​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាង ៣​ពាន់​ករណី នៅ​ទូទាំង​ប្រទេស​ថៃ អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​រយៈ​ពេល ៧​ថ្ងៃ ដោយ​បន្ត​កើន​ឡើង​ថែម​ទៀត បើធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​មក។

សារព័ត៌មានបាងកក ប៉ុស្តិ៍​របស់​ថៃ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ទៅ ៣០០១​ករណី បាន​កើតឡើង​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៥ ខែ​មេសា​នេះ ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៣២៣​នាក់ និង​បណ្ដាល​ឲ្យ​រង​របួស​ដល់​ទៅ ៣១៤០​នាក់។

ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​ច្រើន​បែប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បន្ទោស​ទៅ​លើ​ការ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ដែល​តម្រួត​ថៃ​បាន​ត្រួត​ពិនិត្យ​ទៅ​ឃើញ​មាន​រហូត​ដល់ ៦៥៤១​ករណី​រួច​ទៅ​ហើយ​នៅ​ត្រឹម​រយៈ​ពេល ៥​នោះ។

ការ​បើក​បរ​ក្រោម​ឥទ្ធិពល​ស្រវឹង នៅ​តែ​បន្ត​ជា​បញ្ហា​ធំ​បំផុត​ដែល​កើត​មាន​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ក៏​ជា​មូល​ហេតុ​ធំ​នៃ​កំណើន​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ