អាមេរិក​គាំ​ទ្រ​ការ​បំពាក់​អាវុធ​ដល់​លីប៊ី​ទប់​ទល់​ពួក​រដ្ឋ​អ៊ីស្លាម​និយម

(រូបភាពពី BBC)

សហរដ្ឋអាមេរិកនិងមហាអំណាចពិភពលោកបាននិយាយថា ពួកគេត្រៀមខ្លួនបំពាក់អាវុធដល់រដ្ឋាភិបាលឯកភាពមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិរបស់ប្រទេសលីប៊ី ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុមអ៊ីស្លាមនិយម។

ដោយបានដកស្រង់សម្ដីរបស់លោករដ្ឋការបរទេសអាមេរិក John Kerry ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថាមហាអំណាចនឹងគាំទ្រប្រទេសលីប៊ីដែលកំពុងស្វែងរកការលុបចោលបម្រាមរបស់អង្គការសហប្រជាជាតិលើការនាំចូលអាវុធ។

លោក Kerry បានថ្លែងថា ក្រុមរដ្ឋអ៊ីស្លាមគឺជាការគំរាមកំហែងថ្មីចំពោះប្រទេសលីប៊ីនិងទាមទារឲ្យបញ្ឈប់ក្រុមនេះ។

កាលពីខែមុនរដ្ឋាភិបាលលីប៊ីបានព្រមានថា ក្រុមរដ្ឋអ៊ីស្លាមអាចដណ្ដើមគ្រប់គ្រងទឹកដីភាគច្រើនរបស់ប្រទេសនេះ ប្រសិនបើខ្លួនពុំអាចបញ្ឈប់បានក្នុងពេលឆាប់ៗទេនោះ។

បន្ទាប់ពីជួបពិភាក្សាជាមួយដៃគូអន្តរជាតិ លោក Kerry និយាយថារដ្ឋាភិបាលជាតិលីប៊ីគឺជារបបគ្រប់គ្រងតែមួយគត់ដែលអាចបង្រួមបង្រួមប្រទេសនេះ ហើយក៏ជាមធ្យោបាយតែមួយគត់ដើម្បីធានាថាស្ថាប័នរដ្ឋស្ថិតក្រោមអាជ្ញាធរជាតំណាងប្រជាពលរដ្ឋ។

សំណើលើកលែងការហ៊ុមព័ទ្ធលើការនាំចូលអាវុធដែលធ្វើឡើងដោយប្រទេសលីប៊ីនឹងត្រូវការការអនុម័តពីគណៈកម្មាធិការទណ្ឌកម្មរបស់អង្គការសហប្រជាជាតិមុននឹងសំណើនេះចូលជាធរមាន។

ប៉ុន្តែសំណើផ្លូវការរបស់រដ្ឋាភិបាលលីប៊ីនេះបង្ហាញថា ពួកគេបានទទួលការធានាថាសំណើនោះនឹងត្រូវបានអនុម័តឡើងនាពេលឆាប់ៗ។

លីប៊ីនៅតែជាប្រទេសដែលរដ្ឋបាលពហុភាគីនៅតែខ្វែងគំនិតគ្នាជុំវិញបញ្ហាថានរណាជាអ្នកទទួលខុសត្រូវ។ ក្រុមប្រដាប់អាវុធនៅភាគខាងលិចលីប៊ីដែលល្បីខាងផ្លាស់ប្ដូរជំហររបស់ពួកគេនោះប្រហែលជាគាំទ្ររដ្ឋាភិបាលថ្មី ហើយនៅមិនទាន់មានឯកភាពខាងផ្នែកកងទ័ពច្បាស់លាស់នៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ