សមត្ថកិច្ចនៅស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សហការគ្នាបង្ក្រាបកន្លែងកែច្នៃឈើក្រញូង ខុសច្បាប់ទ្រង់ទ្រាយធំមួយកន្លែង ប៉ុន្តែមិនមានព័ត៌មានពីចំណាត់ការផ្លូវច្បាប់លើម្ចាស់ហាងកែច្នៃឈើខុសច្បាប់នោះយ៉ាងណាមួយទេ។
ការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននរបាលជាតិបានឲ្យដឹងថា ទីតាំងស្តុកទុកនិង ច្រៀកកែច្នៃឈើក្រញូងនេះ មានថៅកែជាជនជាតិវៀណាម ឈ្មោះ ង្វៀង ធីម៉ាយ ឬ យាយម៉ាយ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ និង ស្រុកអន្លង់វែង ចុះបង្ក្រាបកាលពីថ្ងៃអង្គារម្សិលមិញ។
ទោះយ៉ាងណាអគ្គស្នងការឲ្យដឹងថា ដោយសារម្ចាស់ហាងកែច្នៃ និង ស្តុកទុកឈើបានដឹងមុន ទើបរត់គេចខ្លួនអស់ ទាំងកម្មករ និង ថៅកែ ហើយថែមទាំងដឹកឈើក្រញូងទាំងនោះទៅជាមួយផងគឺសល់តែសម្ភារ និង វត្ថុតាងមួយចំនួនតែប៉ុណ្ណោះ៕