លោក ត្រាំ ធ្លាប់ស្នើឲ្យ FBI ទម្លាក់ការស៊ើបមន្ត្រីលោកពាក់ព័ន្ធ​ជាមួយរុស្ស៊ី​

ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក​បានចុះផ្សាយថា លោកប្រធានាធិបតី ដូណល ត្រាំ ធ្លាប់បានស្នើឲ្យនាយកFBIលោក James Comey ទម្លាក់ចោលការស៊ើបអង្កេតលើ អតីតទីប្រឹក្សាសន្តិសុខជាតិលោក​ Flynn ដែលរងការចោទថា មន្ត្រីជាន់ខ្ពស់រូបនេះមានរឿងលាក់បាំងជាមួយរុស្ស៊ី។​

តាមកំណត់ហេតុរបស់អតីតប្រធានFBIលោក​ Comey បានឲ្យដឹងថា ក្នុងជំនួបមួយនៅក្នុងសេតវិមានកាលពីខែកុម្ភះ លោកត្រាំ បានស្នើឲ្យរូបលោក​ទម្លាក់ចោលការស៊ើបលើលោក Michael Flynn។​ ប៉ុន្តែលោក លោក​ Comey មិនបានយល់ព្រមតាមការស្នើឡើងរបស់លោក​ប្រធានាធិបតីនោះទេ។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។​

ទោះយ៉ាងណាសេតវិមានបានប្រកាសច្រានចោលព័ត៌មាននោះ ថា ជាការចោទប្រកាន់ជាការមិនពិតទេ។ សេតវិមានបញ្ជាក់ថា ប្រធានាធិបតីត្រាំ មិនដែលបានស្នើឲ្យលោក Comey ឬ អ្នកណាមួយបញ្ចប់ការស៊ើបអង្កេតនានា រួមទាំងការស៊ើបអង្កេតលើលោក ឧត្តមសេនីយ៍ Flynn នោះទេ។​

លោក Jame Comey បានដឹកនាំយ៉ាងសកម្មក្នុងការស៊ើបអង្កេតករណីដែលរងការចោទថា រុស្ស៊ីបានចួលក្នុងប្រព័ន្ធបច្ចេកវិទ្យារបស់អាមេរិក ហើយកែប្រែទិន្នន័យបោះឆ្នោតឲ្យលោកត្រាំទទួលបានជ័យជម្នះ។​

លោក Jame Comey ត្រូវបានលោក​ត្រាំ បណ្តេញចេញពីតំណែងនៅក្នុងដើមខែឧសភានេះ ដោយចោទថា ធ្វើការងារមិនបានល្អ ប៉ុន្តែខាងគណបក្សប្រជាធិបតេយ្យចោទថា លោកត្រាំ ធ្វើបែបនេះ ដោយសារខឹងលោក Comey ស៊ើបអង្កេតរវាងទំនាក់ទំនងរបស់លោកជាមួយរុស្ស៊ី ជុំវិញលទ្ធផលបោះឆ្នោតចុងឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ