ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​កម្ពុជា​តាម​ផ្លូវអាកាស​កើនឡើង ខណៈ​តាម​ផ្លូវគោក​ធ្លាក់ចុះ​

ភ្ញៀវទេសចរចម្រុះ​ជាតិ​សាសន៍​ ចូល​​ទស្សនា​ប្រាសាទ​អង្គរវត្ត​ សំណង់​បុរាណ​របស់​ប្រទេស​កម្ពុជា។

របាយការណ៍ពីក្រសួងទេសចរណ៍ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាតាមជើងហោះហើរ បានកើនឡើង ៥.៤ភាគរយ នៅក្នុងរយៈពេល ៥ខែដំបូង នៃឆ្នាំ២០១៦ ខណៈដែលភ្ញៀវទេសចរធ្វើដំណើរមកដល់ប្រទេសកម្ពុជាតាមផ្លូវគោក បានធ្លាក់ចុះ ១.២ភាគរយ។

តួលេខរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកដល់ប្រទេសកម្ពុជានៅចន្លោះខែមករា ដល់ខែឧសភាកន្លងមក បានកើនឡើងពី ១ ៩៨៣ ៧២៣នាក់ នៅឆ្នាំ២០១៥ ទៅដល់ ២០៣០ ៧៦២នាក់ នៅឆ្នាំ២០១៦នេះ ពោលគឺបានកើនឡើង ២.៤ភាគរយ។

តួលេខដដែលបានបង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិសៀមរាប បានកើនឡើង ១ ០៧៥ ៩៤៥នាក់នៅក្នុងរយៈពេល ៥ខែកាលពីឆ្នាំមុន ទៅដល់ ១ ១៣៣ ៩៤០នាក់ នៅក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០១៦នេះ។

ជាមួយគ្នានោះដែរ ចំនួនភ្ញៀវទេសចរធ្វើដំណើរមកដល់ប្រទេសកម្ពុជាតាមរយៈផ្លូវគោក បានធ្លាក់ចុះ ១.២ភាគរយ ពោលគឺបានធ្លាក់ចុះពីជាង ៩០ម៉ឺននាក់ មកនៅត្រឹមជាង ៨៩ម៉ឺននាក់ នៅក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ។

យោងតាមតួលេខនេះ ភ្ញៀវទេសចរវៀតណាម នៅតែបន្តនាំមុខគេនៅលើតារាងនៃភ្ញៀវទេសចរអន្តរជាតិមកដល់ប្រទេសកម្ពុជា និងតាមពីក្រោយដោយភ្ញៀវទេសចរចិន កូរ៉េខាងត្បូង និងថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ