ឃាត់​ខ្លួន​ជន​សង្ស័យ​គ្រឿង​ញៀន​៥៦​នាក់​មួយ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​មក​នេះ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 11:23 AM | សន្ដិសុខអភិបាលកិច្ចល្អ | 0 | 1073

ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ដល់​ទៅ ៥៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ត្រឹម​តែ​មួយ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ដោយ​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​នគរបាល​ជាតិ។

របាយការណ៍​ដដែល ដែល​បាន​ផ្សាយ​នៅ​លើ​វេបសាយ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​បន្ថែម​ថា បទ​ល្មើស​គ្រឿង​ញៀន ២៧​ករណី ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា នៅ​ទូទាំង​ប្រទេស ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ៥៦​នាក់ ក្នុង​នោះ​មាន​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ដល់​២៩​នាក់។

បទ​ល្មើស​គ្រឿង​ញៀន បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ ដោយ​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​នេះ​ដល់​ទៅ​ជាង ៨​ពាន់​នាក់​រួច​មក គិត​ចាប់​តាំង​ពី​ដើម​ខែ​មករា រហូត​ដល់​ខែ​ឧសភា​កន្លង​មក​នេះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required