ពលរដ្ឋនៅឃុំមួយ ក្នុងខេត្តសៀមរាបស្នើរដ្ឋាភិបាលជួសជុលផ្លូវថ្មី

ប្រជាពលរដ្ឋនៅក្នុងឃុំមួយ ក្នុងខេត្តសៀមរាប អំពាវនាវឲ្យរដ្ឋាភិបាល ជួសជុសផ្លូវលំមួយខ្សែដោយពូកគាត់អះអាងថា បច្ចុប្បន្នផ្លូវនោះ រងការខូចខាត ពិបាកធ្វើដំណើរ ទាំងនៅរដូវវស្សានិងរដូវប្រាំង ។

ពលរដ្ឋម្នាក់លោក អួន វណ្ណៈ រស់នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ឲ្យដឹងនៅថ្ងៃនេះថា ផ្លូវនេះខូចខាតដោយសារតែមានរថយន្តធំៗដឹកដី ឆ្លងកាត់ដោយមិនមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ។ លោកបន្ថែមទៀតថា ផ្លូវនេះខូចខាតខ្លាំងរយៈពេលជាង១ឆ្នាំហើយ ប្រជាពលរដ្ឋគាត់ពិបាកធ្វើដំណើរឆ្លងកាត់ណាស់ នៅរដូវវស្សាមានទឹកលិចបែកភក់ និងដូវប្រាំងមានដីហុយធ្វើឲ្យប៉ះពាល់ដល់សុខភាព។

លោកបញ្ជាក់ថា៖ «ដឹកដីប្រហែលើសទំងន់ដោយសារផ្លូវហ្នឹងគាត់ធ្វើជាប្រភេទផ្លូវកៅស៊ូតែគាត់រោយគ្រួសរួចស្រោចកៅស៊ូពីលើចឹងមិនអាចទ្រទ្រង់ឡាដឹកដីធំៗបានទេ ចឹងមានទឹកក្រឡុងភក់ជ្រាំការធ្វើដំណើរឆ្លងកាត់ហ្នឹងមើលទៅខ្លាចរអិលមានទឹកជះលើគាត់»។

ពលរដ្ឋម្នាក់ទៀតលោក ផុន សុខ ឲ្យដឹងដែរថា ផ្លូវនេះជាប្រភេទផ្លូវក្រាលកៅស៊ូ ក៏ប៉ុន្តែដោយសារមានរថយន្តដឹកធ្ងន់ៗឆ្លងកាត់ញឹកញាប់ពេក ទើបបណ្តាលឲ្យខូច ហើយគាត់ធ្លាប់បានស្នើសុំទៅអាជ្ញាធរដើម្បីឲ្យជួយ ជួសជុលផ្លូវនេះឡើងវិញដែរ តែមិនឃើញមានអាជ្ញាធរណាអើពើឡើយ។អ្នកស្រីបន្ថែមទៀតថា បើសិនជាអាជ្ញាធរធ្វើផ្លូវនេះឡើងវិញ ប្រជាពលរដ្ឋទាំងអស់ស្ម័គ្រចិត្តរៃលុយគ្នាជួសជុល ដើម្បីកាត់បន្ថយការលំបាក ព្រោះផ្លូវនេះ សំខាន់ណាស់សម្រាប់ ការប្រមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ លោកបញ្ជាក់ថា «សុំអំពាវនាវដល់ក្រសួងពាក់ព័ន្ធនិងរាជរដ្ឋាភិបាលដែរសុំអោយជួសជុលផ្លូវនេះឡើងវិញឬក៏ប្រើមធ្យោបាយឡើងវិញដើម្បីដួសជុលផ្លូវធ្វើប្រព័ន្ធលូដើម្បីរំដោះទឹកដើម្បីធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរហើយក៏សុំអំពាវដល់សប្បុរសជនផដងដែរសុំមេត្ដាជួយដើម្បីធ្វើផ្លូវដែលកំពុងរងការខូចខាតនេះដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ»។

ទាក់ទងករណីណេះ ចៅសង្កាត់ទើបចូលកាន់ដំណែងថ្មីមកពីគណប្សសង្គ្រោះជាតិ លោក អៀង វណ្ណៈ មានប្រសាសន៍ថា ផ្លូវនេះជាផ្លូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ក្រោមជំនួយរបស់ធនាគារ ADB។ លោកថាផ្លូវដែលរងការខូចខាតនោះ មានប្រវែងប្រមាណ៣០០ម៉ែត្រ ហើយបានទទួលស្គាល់ថា ផ្លូវនោះពិតជាបង្កផលលំបាក និងប៉ះពាល់ដល់ប្រជាពលរដ្ឋពិតមែន ដែលលោកថា ត្រូវអភិវឌ្ឍន៍មុនគេ។ លោកបន្ដថា «តាមពិតផ្លូវនេះមិនមែនជាគម្រោងរបស់សង្កាត់ទេគឺជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទប៉ុន្ដែក្រោមការជំនួយរបស់ធនាគារអេឌីប៊ី ចឹងផ្លូវនេះសង្កាត់មិនមានថវិកាសម្រាប់ចំណាយផ្លូវនេះទេ ប៉ុន្ដែអាជ្ញាធរនឹងគិតគូរអំពីផលលំបាកការធ្វើដំណើរនិងការរស់នៅរបស់ប្រជាពលរដ្ឋដែរ»។

ទោះជាយ៉ាងនេះក្ដី អភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង ធ្លាប់មានប្រសាសន៍​នៅក្នុងពិធីសម្ភោធបើកការដ្ឋានផ្លូវមួយខ្សែប្រវែង ១៣០០ម៉ែត្រ កាលពីថ្ងៃទី៨ខែកក្កដានេះថា គណបក្សប្រជាជនកម្ពុជា នៅតែបន្ដអភិវឌ្ឍផ្លូវថ្នល់ បើទោះបីនៅឃុំសង្កាត់ ខ្លះមានមេឃុំថ្មីដឹកនាំក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ