Trump ថានគរបាលបាញ់សម្លាប់បុរសស្បែកខ្មៅសប្តាហ៍មុនជារឿងត្រឹមត្រូវ

បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Donald Trumpថ្លែងថា  នគរបាលបាញ់សម្លាប់បុរសស្បែកខ្មៅកាលពីសប្តាហ៍មុនក្នុងពេល បំពេញ ការ ងារនោះគឺជារឿងត្រឹមត្រូវ។

ក្នុងដំណើរទស្សនកិច្ចទៅសួរសុខទុក្ខនគរបាលនៅទីក្រុង Milwaukee កាលពីថ្ងៃ អង្គារម្សិលមិញ លោក Trump ថ្លែងថា លោកគាំទ្រនគរបាលដែលបាន បាញ់បុរសរូប នោះព្រោះជាការអនុវត្តច្បាប់របស់ប្រទេស។ នេះបើតាមសារព័ត៌មានBBC។

ក្រោយហេតុការណ៍នគរបាលបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់កាលពីថ្ងៃសៅរ៍នោះ នាំឲ្យមានការខឹងសម្បារខ្លាំងពីមហាជន និងផ្ទុះការតវ៉ាឡើង។

ក្រុមអ្នកតវ៉ាចោទថា នគរបាលបានរៀបចំគម្រោងទុកជាមុនក្នុង ការបាញ់សម្លាប់ ពលរដ្ឋអាហ្រ្វិក-អាមេរិកកាំង។ ប៉ុន្តែអាជ្ញាធរបានបកស្រាយថា ការបាញ់ដោយសារតែយុវជន ស្បែកខ្មៅរូបនោះព្យាយាមប្រើប្រាស់អាវុធខុសច្បាប់ ហើយបានបដិសេធមិនព្រមសហការ សមត្ថកិច្ច។

លោក Trump ថ្លែងថា កាំភ្លើងរបស់យុវជនស្បែក ខ្មៅនោះបានផ្ទង់ ចំក្បាល របស់នគរ បាលទៅហើយត្រៀមនឹងបាញ់។ លោកចោទសួរថា វាអាចនឹងមានបញ្ហាអ្វីកើតឡើង បើមិនមានការទប់ស្កាត់នោះ។

លោក Trump បន្តថា ការបង្កហិង្សាលើ នគរបាលគឺ ជាហិង្សាលើសុខសន្តិភាព របស់ ប្រជាពលរដ្ឋទាំងអស់ ដែលប្រាថ្នាចង់មានលទ្ធភាពក្នុងការធ្វើការងារ  រស់នៅ និង បញ្ជូន កូនៗពួកគេទៅសាលាដោយសន្តិភាព។ លោកបន្តថា ការងាររបស់សមត្ថកិច្ចគឺរក្សា ជីវិតដោយភាពសុខដុម កាត់បន្ថយហិង្សា និងចោរកម្មនានា។

ក្នុងដំណើរសួរសុខទុក្ខនេះ លោក Tromp ក៏បានចោទប្រកាន់ ដោយមិនផ្ទាល់់ ឲ្យលោកស្រី Clinton គូប្រជែងរបស់ខ្លួន ទទួលខុសត្រូវចំពោះចលាចលនៅក្នុងទីក្រុង Milwaukee ករណីលោកស្រីគាំទ្រពួកតវ៉ាប្រឆាំងនគរបាលថា រើសអើងជាតិសាសន៍នោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ