នាវាដឹកប្រេងរបស់ម៉ាឡេស៊ីត្រូវចោរសមុទ្រប្លន់

 

 

យោធាជើងទឹករបស់ម៉ាឡេស៊ីថ្លែងថា នាវាផ្ទុកប្រេងចំនួន៩០០ ០០០លីត្រ របស់ ម៉េឡេស៊ី ត្រូវចោរសមុទ្រប្លន់នៅដែនទឹកនៃប្រទេសឥណ្ឌូនេស៊ី។

នាវាដឹកប្រេងTM Vier Harmoni បានចាកចេញពីកំពុងផែ Tanjung Pelepas របស់ម៉ាឡេស៊ី កាលពីថ្ងៃចន្ទ។ ភ្នាក់ងារកម្លាំងទ័ពជើងទឹកម៉ាឡេស៊ីអះអាងថា ការបាត់នោះគឺនៅជិតកោះ បាតាម របស់ឥណ្ឌូនេស៊ី។នេះបើតាមសារព័ត៌មានBBC។

តាមរបាយការណ៍របស់អាជ្ញាធរម៉ាឡេស៊ីគឺប្រេងនោះមានតម្លៃ ១,៥៧ លានរីងហ្គីត ស្មើនឹងជិត៤០ម៉ឺនដុល្លារ។ សមត្ថកិច្ចមិនទាន់សន្និដ្ឋានបានថា ក្រុមណាមួយអ្នក ប្លន់នៅ ឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ