តុលាការសម្រេចឃុំខ្លួនស្ត្រីបឹងកក់ពីររូប

ស្រ្តីបឹងកក់២រូបដែលត្រូវបានចាប់ខ្លួន (ប្រភពរូបភាពពីលោក ចាន់ ពុទ្ធិស័ក)

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៧ ខែសីហានេះ សម្រេចឃុំខ្លួនស្រ្តីបឹងកក់ពីររូប ដែសកម្មនឹងការតវ៉ារឿងដីធ្លី គឺអ្នកស្រី ទេព វន្នី និងឈ្មោះ ប៊ូវ សោភា។

អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានឲ្យដឹងតាមប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិច Telegram ថា ចៅក្រម ពេជ្រ វិជ្ជាធរ បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទ អ្នកស្រី ទេព វន្នី និង ប៊ូវ សោភា តាមនីតិវីធីបង្គាប់ឲ្យបង្ហាញខ្លួនភ្លាម ដែលជាប់ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ តាមបញ្ញត្តិមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីដំណើរការសវនាការពេញមួយថ្ងៃ ចៅក្រមជំនុំជម្រះបានសម្រេចឃុំខ្លួនជនជាប់ចោទទាំង២រូបជាបណ្តោះអាសន្ននៅពន្ធនាគារ ដើម្បីបន្តសវនាការនៅថ្ងៃចន្ទ ទី ២២ ខែសីហា ឆ្នាំ២០១៦ ។

ស្រ្តីបឹងកក់ទាំងពីររូបនោះ មានអ្នក ស្រីទេព វន្នី និង អ្នកស្រី បូវ សោភា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ក្នុងពេលដែលពួកគេកំពុងធ្វើកម្មវិធី យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យដោះលែងសកម្មជនដីធ្លី និង មន្ត្រីសង្គម ស៊ីវិលមួយចំនួន និងទាមទារឲ្យរកយុត្តិធម៌ករណីបាញ់សម្លាប់លោកកែម ឡី។

រាល់ពេលធ្វើយុទ្ធនាការតែងតែមានការឃាត់ខ្លួន និងហិង្សាកើតឡើង ប៉ុន្តែសកម្មជនទាំងនោះអះអាងថា ពួកគេនៅតែបន្តយុទ្ធនាការ រហូតមានដំណោះស្រាយតាមការទាមទារ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ