មន្ដ្រីរដ្ឋបាលព្រៃឈើខេត្តក្រចេះត្រូវឃាត់ខ្លួនទាក់ទងនឹងអំពើពុកលួយ

អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមន្ត្រីម្នាក់ផ្នែករដ្ឋបាល​ព្រៃឈើឆ្លូងខេត្តក្រចេះ បន្ទាប់ពីឃ្លីបវីដេអូមួយ​ត្រូវបានគេបង្ហោះ​នៅតាមបណ្ដាញទំនាក់​ទំនងសង្គមហ្វេសប៊ុក ស្ដីពីសកម្មភាពមន្ត្រីខាងលើ​បើករថយន្តទៅជំរិត​ទារលុយពីពលរដ្ឋរកស៊ីដឹក​ជន្លង់ម្រេចនាពេលថ្មីៗនេះ។

ព្រះរាជអាជ្ញារងតុលាការខេត្តក្រចេះ លោក ជា សុភ័ក្រ ប្រាប់ VOD នៅល្ងាចនេះថា លោក ឃួន ជីវិន មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ត្រូវបានចោទប្រកាន់ពីរករណី តាមមាត្រា៣៥នៃច្បាប់ប្រឆាំងអំពើពុករលួយ និងមាត្រា១០១នៃច្បាប់ព្រៃឈើ។

ក្នុងវីដេអូឃ្លីបដែលបង្ហោះតាមហ្វេសប៊ុក បង្ហាញថាលោក ឃួន ជីវិន បានទារប្រាក់ចំនួន១០ដុល្លារពីអ្នក​ដឹក​ឈើមួយឡាន ដោយលោកសំអាងថាអ្នករកស៊ីដឹកជន្លង់ម្រេចទាំងអស់នោះ មិនប្រាប់លោកឲ្យដឹងមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ