នាយករដ្ឋមន្រ្តីប្រាប់មន្រ្តីរបស់ខ្លួនឲ្យផ្ដល់ឱកាសដល់យុវជនធ្វើការសង្គម

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់មន្ត្រីទាំងអស់ត្រូវចេះធ្វើការជាមួយយុវជន ជាពិសេសត្រូវផ្ដល់ឱកាសសម្រាប់យុវជន ដើម្បីឲ្យពួកគេចូលរួមធ្វើការងារសង្គមជាតិ។

លោក ហ៊ុន សែន បន្តថា មន្ត្រីរាជការទាំងអស់ត្រូវចេះធ្វើការមួយយុវជន ដោយផ្ដល់ជាឱវាទដល់ពួកគេ ហើយចេះទទួលយកនូវគំនិតយោបល់ថ្មីៗពីយុវជន ទោះបីជាគំនិតនោះខុសឬត្រូវ និងទទួលយកមកគិតពិចារណា។ នេះបើតាមហ្វេសប៊ុក លោក ហ៊ុន សែន។

លោកថា៖ «ទន្ទឹមនឹងនេះដែរ មន្ត្រីរបស់យើងត្រូវចេះធ្វើការជាមួយយុវជន ជាពិសេសយើងអាចផ្ដល់នូវឱវាទដល់ពួកគេ ហើយក៏ត្រូវចេះទទួលនូវគំនិតយោបល់ថ្មីៗពីយុវជន ផងដែរ  ទោះបីខុសឬត្រូវក្តីគឺត្រូវទទួលយកមកគិតពិចារណា ទោះបីមិនត្រូវពេលនេះមែន តែអាចត្រូវនៅពេលក្រោយ។ មានតែយុវជនទេ ទើបដឹងច្បាស់ថាពួកគេត្រូវការនិងចង់បានអ្វី»

នាយកប្រតិបត្ដិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនហៅកាត់ថា YRDP លោក ជាង សុខា សារទចំពោះការផ្ញើរសាររបស់លោកនាយករដ្ឋមន្ត្រីដែលលើកទឹកចិត្តយុវជន ប៉ុន្តែ​បើតាមការកក់សម្គាល់របស់លោក រាល់គំនិតឬទស្សនៈលើកឡើងនេះមានការឆ្លុះបញ្ចាំតិចតូចជាមួយសកម្មភាពជាក់ស្ដែង ដោយសាររាល់ការបញ្ចេញមតិត្រូវបានរារាំងឬត្រូវទទួលរងការគំរាមកំហែងពីសំណាក់អាជ្ញាធរ។

កាលពីថ្ងៃទី២០ ខែកក្កដា សមាគមយុវជនមួយអះអាងថា ប្រជាពលរដ្ឋខ្មែរ រស់នៅតំបន់ព្រំដែនវៀតណាម ថាពួកគេបានបាត់បង់ដីភូមិករណ៍ បន្ទាប់ពីរដ្ឋាភិបាលបានធ្វើការដោះដូរទៅវិញទៅមក នូវភូមិចំនួន២របស់កម្ពុជាជាមួយវៀតណាម។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលចាត់ទុកការរកឃើញរបស់ក្រុមយុវជននោះថាជារបាយការណ៍ «ឡប់ឡែ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ