លោក ញឹក ប៊ុនឆៃ សារភាពកំហុសចំពោះ លោក ហ៊ុន សែន

អតីតប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ កាលពីពេលកន្លងទៅ (រូបថត ហួត វុទ្ធី)

លោក ញឹក ប៊ុនឆៃ ដែលកំពុងជាប់ឃុំ បានសារភាពកំហុស ដោយថាលោកបានប្រព្រឹត្តមិនគប្បី ចំពោះលោក ហ៊ុន សែន ហើយនាំមកនូវការលំបាកនិងខូចខាតប្រយោជន៍រួមរបស់គណបក្សខ្មែររួបរួមជាតិ។

ក្នុងលិខិតដែលធ្វើនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ លោក ញឹក ប៊ុនឆៃ បានសរសេរថា «ខ្ញុំសូមគោរពសម្តែងជូន នូវការសារភាពកំហុសទាំងស្រុង ដោយស្មោះស្ម័គ្រ និងសុទ្ធចិត្ត ដែលបានប្រព្រឹត្តមិនគប្បីចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា […] ដែលជាផលវិបាក នាំមកនូវការខូចខាតប្រយោជន៍រួម របស់គណបក្សខ្មែររួបរួមជាតិ ដែលបងប្អូនបានកសាងរួមគ្នា ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់បងប្អូន ដែលបានបាត់បង់តួនាទី មុខតំណែង និងប៉ះពាល់ដល់អនាគត ព្រមទាំងប្រឈមនឹងការលំបាកជាយថាហេតុ»

ក្នុងលិខិតដដែល លោក ញឹក ប៊ុនឆៃ ក៏បានសុំការយោគយល់ពីសមាជិករបស់គណបក្សខ្មែររួបរួមជាតិ និងឲ្យសម្រេចជោគវាសនាបក្សតាមបែបប្រជាធិបតេយ្យ។ ប៉ុន្តែលោកបានស្នើកុំឲ្យអ្នកគាំទ្របក្ស «ងាករ៉េតាមការអូសទាញចង់ធ្វើការផ្លាស់ប្តូរឲ្យសោះ»។

អតីត​ឧបនាយរដ្ឋមន្ត្រី​រូបនេះ ត្រូវ​បានចាប់​ខ្លួន​កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយ​សមត្ថ​កិច្ច​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​​កាល​ពី១០​ឆ្នាំ​មុន។

ទោះជាយ៉ាងណា​ក៏​ដោយ ការ​ចាប់​ខ្លួន​​លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លេច​ធ្លាយ​ដំណឹង​ថា ឧត្ដមសេនីយ៍​ផ្កាយ៤​រូប​នេះ មាន​បំណង​ចុះ​ចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​នាំ​ឲ្យ​មាន​ការ​ចោទ​ថា លោក​មិន​ស្មោះ​ត្រង់​នឹង​គណបក្ស​កាន់​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ