ចាប់​ខ្លួន​ជន​ជាតិ​ជាង​២០០​នាក់​សង្ស័យ​ចាប់​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនថឹណិត

ជន​ជាតិ​ចិន​ជាង ២០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​​អ៊ីនថឹណិត។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​នគរបាល​ជាតិ។

របាយការណ៍​ដដែល​នេះ បាន​បន្ថែម​ថា ជន​ជាតិ​ចិន ២២៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២៥​នាក់​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ នៅ​ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​គោក។

អាជ្ញាធរ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​ចិន​ទាំង​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សង្ស័យ​ថា បាន​ជំរិត​ទារ​ប្រាក់​ពី​ជន​ជាតិ​ចិន​ខ្លួន​ឯង​តាម​ប្រព័ន្ធ​អ៊ីនថឹណិត​ ពី​ប្រទេស​កម្ពុជា​ទៅ។

ជន​ជាតិ​ចិន​ក្នុង​ចំនួន​រាប់​សិប​នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ និង​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ជា​បន្ត​បន្ទាប់ ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនថឹណិត​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ